នាយកផ្នែកទីផ្សាររបស់ Samsung បានឲ្យដឹងថា តុល្យភាពពេលវេលា នៃការប្រកួតប្រជែងរវាង
Samsung និង Apple ត្រូវបានផ្លាស់ប្តូរ នៅពេលដែល Samsung បានបញ្ចេញនូវបណ្តាគំរូពាណិជ្ជ
កម្ម ដៀមដាម បន្តុះបង្អាប់ដល់ Apple។ Samsung ចូលចិត្តបណ្តាការប្រកួតប្រជែងផ្នែក Fanboy។
កាលពីពេលមុនៗ Samsung បានបញ្ចេញនូវគំរូពាណិជ្ជកម្មជាច្រើន ដៀមដាមដាក់ Apple ក៏ដូច
ជា Fan របស់ Apple ដូចជា៖ Apple "ព្រួយចិត្ត", Apple "ចាស់ហើយ" រហូតដល់បាននិយាយថា
"Fan របស់ Apple គឺជាអ្នកគាំទ្រដែលងប់ងល់នឹងភាពឆោតល្ងង់" ជាដើម។ បើក្រឡេកមើល ការ
កើនឡើងដ៏ច្រើនសន្ធឹកសន្ធាប់ នៃបរិមាណលក់ចេញ ក៏ដូចជាទីផ្សារភាគហ៊ុន របស់ Samsung
យើងអាចនិយាយបានថា យុទ្ធសាស្រ្តរបស់ Samsung នេះ គឺទទួលបានជោគជ័យយ៉ាងខ្លាំង។
ហើយមកដល់ពេលនេះ Samsung ក៏បានទទួលស្គាល់ជាផ្លូវការថា ការដៀមដាម បន្តុះបង្អាប់
Apple ក្នុងបណ្តាគំរូពាណិជ្ជកម្ម វាគឺជាយុទ្ធសាស្រ្តមួយ ហើយវាក៏ជាយុទ្ធសាស្រ្ត ដ៏ជោគជ័យ
មួយផងដែរ។
"បណ្តាគំរូពាណិជ្ជកម្មទាំងនោះ បានផ្លាស់ប្តូរអ្វីៗដល់ពួកយើង នៅទូទាំងពិភពលោក។ ពួកយើង
អាចនិទានរឿងរប៉ិលរប៉ូចមួយ នៅពេលដែលអ្នកគិតដល់រឿងនោះ។ ពួកយើងគឺជាក្រុមហ៊ុនកូរ៉េ
ខាងត្បូងមួយ ដែលចាប់ផ្តើមធ្វើបញ្ច្រាស គ្រប់រឿងទាំងអស់"។ នាយកទីផ្សារលោក Arno Lenior
របស់ Samsung អូស្រ្តាលី បញ្ជាក់ឲ្យដឹង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- ទស្សនាសម្ផស្សស្បែក បវរកញ្ញាចក្រវាល ឆ្នាំ២០១៣ ដែលទទួលបានការរិះគន់ យ៉ាងដំណំ
- Android ដណ្តើមបាន ៨១% ទីផ្សារភាគហ៊ុន នៃការលក់ស្មាតហ្វូន ក្នុងពេល iOS ស្រកបន្តិច
- Moto G បង្ហាញខ្លួនជាផ្លូវការ អេក្រង់ HD 4,5", CPU Quad Core, Android 4.3, តំលៃ179$
- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside)
- Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview