CamNews

ផលិតផលថ្មី 

Samsung Galaxy Note III និង Tab 3 នឹងបង្ហាញខ្លួន នៅខែកញ្ញា

នៅថ្ងៃនេះ គេហទំព័រ BGR បានបង្ហាញព័ត៌មានថា Galaxy Tab 3 នឹងធ្វើការបង្ហាញខ្លួននៅចុង
ឆ្នាំនេះ។ ក្នុងនោះប្រភពព័ត៌មានពី Sammobile ក៏បានបញ្ជាក់ Tab 3 អាចនឹងធ្វើការបង្ហាញខ្លួន
រួមជាមួយ Galaxy Note III នៅក្នុងការតាំងពីព័រណ៍ IFA នៅ Berlin ប្រទេសអាឡឺម៉ង់ ក្នុងខែ
កញ្ញាខាងមុខនេះ។ ជាក់ស្តែង ព័ត៌មានស្តីពីរូបសណ្ឋាន និងរូបភាពនៃឧបករណ៍ទាំងពីរនេះ
ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។

Sammobile ក៏បានឲ្យដឹងថា Samsung នឹងធ្វើការអាប់ហ្រ្គេដឡើង Android 4.2.2 ដល់ Galaxy
Tab 2 ក្នុងពេលឆាប់ៗនេះ ហើយលើកនេះអាចជាការអាប់ហ្គ្រេដចុងក្រោយ ដល់ផលិតផល
នេះ។ ក្នុងនោះគំរូ Galaxy Tab ជំនាន់ដំបូងគឺមិនអាចអាប់ហ្គ្រេដបានទេ។ សំរាប់ គំរូស៊េរីខ្ពស់ៗ
ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន, Samsung ប្រាកដជាអាប់ហ្រ្គេដឡើង Android 5.0។

Samsung ចាប់ផ្តើមធ្វើការបង្ហាញណែនាំ Galaxy Tab លើកដំបូង មុននេះពីរឆ្នាំ និង tablet 7 inch
លេចមុខដំបូងគេនៅលើទីផ្សារ។ ក្នុងនោះ Galaxy Tab 2 បានបង្ហាញខ្លួនកាលពីឆ្នាំមុន ហើយក៏
កំពុងនៅលក់ដាច់ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Samsung Galaxy Note III Tablet Tab 3 hightech