ក្រោយពីធ្វើការបង្ហាញនៅក្នុងវីដេអូពាណិជ្ជកម្មថ្មីនេះរបស់ Samsung, Tablet Galaxy
Note 10.1 ត្រូវបានក្រុមហ៊ុនប្រកាសតំលៃ និងពេលវេលាដាក់លក់ជាផ្លូវការហើយ។
Galaxy Note 10.1 version ដែលអាចប្រើ 3G នឹងត្រូវបាន Samsung បញ្ចេញលក់ដំបូងនៅលើ
ទីផ្សារហុងកុងនៅថ្ងៃទី16/8 ក្នុងតំលៃ 644$, ក្នុងពេលដែល version WiFi នឹងបញ្ចេញលក់នៅ
ចុងខែនេះ។ ទន្ទឹមនឹងនោះ Samsung បានឲ្យដឹងថា Galaxy Note 10.1 ដែល support 4G LTE
ក៏នឹងមានមុខនៅលើទីផ្សារក្នុងពេលឆាប់ៗនេះដែរ។ ជាមួយនឹងការដាក់បញ្ចេញលក់នៅថ្ងៃទី16,
ព័ត៌មានចចាមអារ៉ាមដែលថា Note 10.1 នឹងធ្វើការណែនាំផលិតផលនៅថ្ងៃទី15/8 ខាងមុខនេះ
នឹងក្លាយជាព័ត៌មានដែលគួរឲ្យជឿទុកចិត្តជាងមុន។
Samsung Galaxy Note 10.1
ខាងក្រោមនេះជាព័ត៌មានមួយចំនួននៃរូបសណ្ឋានរបស់ Galaxy Note 10.1 ៖
> ប្រព័ន្ធប្រតិបត្តិការ Android 4.0
> CPU Quad Core ល្បឿន 1.4GHz
> អេក្រង់ទំហំ 10.1" WXGA (1280 x 800)
> RAM 2GB
> មេម៉ូរីក្នុងមានបីប្រភេទ 16/32/64 GB
> អាចបន្ថែមមេម៉ូរីក្រៅប្រភេទ microSD
> អាចប្រើ HSPA+, Wi-Fi, Bluetooth 3.0, GPS, GLONASS
វីដេអូនៃការផ្សាយពាណិជ្ជកម្ម Samsung Galaxy Note 10.1
ដោយ៖ សិលា
ប្រភព៖ TTE