CamNews

ថេបប្ល៊ែត 

iPad Pro អេក្រង់ 12,9 inch នឹងមានកំរិតរីសូលុយហ្សិន 2K និង 4K

Tablet ទំហំធំរបស់ Apple នឹងបង្ហាញខ្លួនជាមួយ ពីរវើហ្សិនផ្សេងគ្នា ស្តីពីកំរិតរីសូលុយហ្សិនខ្ពស់ ជាង ២ និង ៤ ដងនៃកំរិត Full HD។

បើតាមរបាយការណ៍ពី International Business Times, Apple កំពុងតែស្រាវជ្រាវ Tablet ថ្មីដែល មានឈ្មោះថា iPad Pro ជាមួយអេក្រង់ទំហំ 12,9 inch។ ចំនុចពិសេស គឺក្រុមហ៊ុនកំពុងតែធ្វើ ពិសោធកំរិតរីសូលុយហ្សិនពីរប្រភេទផ្សេងគ្នា។ វើហ្សិនទី១ នឹងប្រើប្រាស់កំរិតរីសូលុយហ្សិន    quadHD (2K) ដែលអាចនឹងបង្ហាញខ្លួននៅខែ មេស ឆ្នាំក្រោយ។ ចំណែកវើហ្សិនទី២ នឹងត្រូវ បានបំពាក់នូវអេក្រង់ប្រភេទ Ultra HD (4K) ហើយនឹងត្រូវបង្ហាញខ្លួននៅខែ តុលា ឆ្នាំ២០១៤។

បណ្តាព័ត៌មានចចាមអារាមពី iPad Pro បានលេចចេញឡើង បន្ទាប់ពី Apple បានបង្ហាញខ្លួន iPad Air កាលពីខែ តុលា កន្លងទៅនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Samsung បង្ហាញខ្លួន ឧបករណ៍ដំបូងគេ ប្រើប្រព័ន្ធប្រតិបត្តិការ Tizen
- Samsung ធ្វើឲ្យលេចចេញ ឲ្យដឹងលក្ខណៈសម្បត្តិខ្លះៗ របស់ Galaxy S5 និង Note 3 ពណ៌ក្រហម

- Nokia Lumia 630/635 ប្រើស៊ីមពីរ ជិតធ្វើការបង្ហាញខ្លួនហើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: iPad Pro 12.9-inch screen Resolution 2K and 4K Tablet Apple HIghtech