CamNews

ផលិតផលថ្មី 

Samsung បង្ហាញខ្លួនម៉ាស៊ីនស្តាប់តន្រ្តី Galaxy Muse ដែលអាចកូពីចម្រៀង ដោយផ្ទាល់ពីស្មាតហ្វូន

កាលពីម្សិលមិញ Samsung បានធ្វើការបង្ហាញខ្លួន Galaxy Muse ម៉ាស៊ីនស្តាប់តន្រ្តីដ៏តូចមួយ
ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ និងកូពីបទចម្រៀងដោយផ្ទាល់ពីស្មាតហ្វូនរបស់ខ្លួន។
ឧបករណ៍នេះមានខ្នាតប្រវែង 43 x 31 mm និងមានទម្ងន់ 13,8g ដែលមានភាពងាយស្រួលក្នុង
ការយកតាមខ្លួនបានគ្រប់ពេល គ្រប់ទីកន្លែង។

Galaxy Muse មានរូបរាងដូចនឹងម៉ាស៊ីនស្តាប់តន្រ្តី S Pebble ដែលក្រុមហ៊ុនបានបង្ហាញណែនាំ
ជាឧបករណ៍ភ្ជាប់មកជាមួយ Galaxy S III
(ជាក់ស្តែងវាគឺជា S Pebble ប៉ុន្តែត្រូវបានប្តូរឈ្មោះសំ
រាប់លក់នៅលើទីផ្សារអាមេរិច)។ នៅផ្នែកខាងមុខ គឺជាបណ្តាប៉ូតុង Touch សំរាប់បញ្ជា Galaxy
Muse សំរាប់ផ្នែកខាងក្រោយត្រូវបានបំពាក់នូវដង្កៀបមួយសំរាប់កៀបភ្ជាប់ជាមួយខោអាវ។



ឧបករណ៍នេះមានមេម៉ូរីក្នុងទំហំ 4GB ហើយ Support ជាមួយ Galaxy Note II, Galaxy S III,
Galaxy Note, Galaxy S II, Galaxy S II Skyrocket។ ការដែលអាចកូពីចម្រៀងពីស្មាតហ្វូនចូល
មក Muse គឺតាមរយះខ្សែ Connector និង Application Muse Sync ដែលប្រើនៅលើ Android។
Samsung បានឲ្យដឹងថាថ្មិរបស់វាប្រើបាន 6ម៉ោងសំរាប់ការស្តាប់ចម្រៀងជាប់គ្នា។ Galaxy Muse
ត្រូវបានដាក់លក់ក្នុងតំលៃ 50$ ដែលមានពីរពណ៌សំរាប់ជ្រើរើសគឺ ពណ៌ខៀវ និងស៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: Samsung launches Galaxy Player Muse hightech new product