iPhone 6 ពិតជាស័ក្ដិសមនឹងមានឈ្មោះ iPhone Air ដោយសារថា វានឹងមានកម្រាស់ដ៏ស្ដើង
គឺត្រឹម ៦,១ម.ម។
រូបភាពបង្ហាញអំពីពុម្ភ ដែលនឹងត្រូវប្រើដើម្បីបង្កើត iPhone ថ្មី
រូបថតបែកធ្លាយ បង្ហាញអំពីពុម្ភ ពណ៌ខ្មៅមួយ ដែលត្រូវបានគេអះអាងថា ដើម្បីផលិតសម្បក
case របស់ iPhone 6 ទើបត្រូវបានបង្ហោះនៅលើវេទិការអនឡាញ Chinese Apple ។ តាមរយៈ
រូបថតនេះ គេជឿថា ជំនាន់បន្ទាប់របស់ iPhone នឹងត្រូវបាន Apple បំពាក់អេក្រង់ថាច់ស្គ្រីនទំហំ
៤,៧ inch ហើយជ្រុងនិមួយៗរបស់វា នឹងមានរាងមូល ស្រដៀងនឹង iPad Air និង iPad mini ។
ពុម្ភនេះ ក៏បង្ហាញថា iPhone ថ្មី នឹងមានរូបរាងស្ដើងបំផុត
បើធៀបជាមួយ iPhone 5s (៧,៦ម.ម) នោះ iPhone 6 គឺពិតជាស័ក្ដិសមនឹងឈ្មោះ iPhone Air
ដោយមានកម្រាស់ត្រឹមតែ ៦,១ម.ម នេះបើតាមភាពជាក់ស្ដែងរបស់ពុម្ភនេះ។
រូបភាពបែកធ្លាយ កាយពីដើមខែ នៅលើបណ្ដាសង្គមចិន បង្ហាញថា Apple ពិតជាកំពុងអភិវឌ្ឍ
iPhone ដែលមានអេក្រង់ធំ
ដោយសារតែអេក្រង់ធំជាងកំណែមុន ដូច្នេះ ប៊ូតុងបិទបើកម៉ាស៊ីន របស់ iPhone 6 នឹងត្រូវបាន
យកមកដាក់នៅចំហៀងខាងស្ដាំ ដើម្បីងាយស្រួលប្រើ។ ចំណែកគ្រាប់ចុចបញ្ជាសម្លេង នឹងត្រូវ បានដាក់នៅចំហៀងខាងឆ្វេងរបស់ម៉ាស៊ីន។ ដុំពកមូលតូច នៅត្រង់ខាងឆ្វេងនៃផ្នែកខាងក្រោយ
របស់ទូរស័ព្ទ គឺជាទីតាំងរបស់កាមេរ៉ា ដែលតាមពាក្យចចាមអារ៉ាម វានឹងមានរីសូលូសឹន ១៣
megapixel មានមុខងារថតរូបបែប 3D និងអាច zoom អុបទិច បានកម្រិត 3x ។
ចំណែករូបភាពដែលបានលេចធ្លាយ កាលពីខែមិនានេះវិញ បង្ហាញថា iPhone ថ្មី នឹងមានជ្រុង រាងមូល
ទន្ទឹមនឹង iPhone 6 អេក្រង់ ៤,៧ inch ដែលអាចនឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន
Apple ក៏កំពុងតែអភិវឌ្ឍជំនាន់ iPhone ថ្មី ដែលនឹងមានអេក្រង់ ៥,៥ inch ។ ប៉ុន្ដែ iPhone ៥,៥ inch ក៏ប្រហែលជាមិនអាចលេចមុខក្នុងឆ្នាំនេះ ដោយសារបញ្ហាថ្ម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/PhoneArena