បណ្តារឿងរ៉ាវស្តីពី ស្មាតហ្វូន Galaxy ឆេះផ្ទុះ នៅតែកើតមានជាហូរហែរ។ រឿងហេតុថ្មីបំផុត
នេះ បានកើតនៅលើស្មាតហ្វូន Galaxy S4 ដែលបានឆេះរន្ធសាក នៅប្រទេសអារ៉ាប់។ ពិតជា
សំណាងល្អ ដែលម្ចាស់ស្មាតហ្វូននេះ មិនមានរងរបួសអ្វី។
ទូរស័ព្ទឆេះផ្ទុះ តែងតែជារឿងដ៏ខ្លាចរអារមួយ ចំពោះមនុស្សទូទៅ ព្រោះថា អ្នកប្រើប្រាស់ទូរ-
ស័ព្ទជារៀងថ្ងៃ តែងតែកាន់វាក្នុងដៃ ស្តាប់ក្បែរត្រចៀក និងដាក់នៅក្នុងហោប៉ៅខោ។ ហើយ
ជាងនេះទៅទៀត បណ្តាការផ្ទុះឆេះថ្មីៗនេះ មិនមែនកើតនៅលើ ទូរស័ព្ទហាងកូពី របស់ចិន
គុណភាពអន់ឡើយ វាតែងតែកើតឡើង នៅលើស្មាតហ្វូនស៊េរីខ្ពស់ៗ ជាក់ស្តែង ការឆេះផ្ទុះថ្មី
បំផុតគឺ កើតនៅលើ Galaxy S4។
ស្មាតហ្វូន Galaxy S4 ដែលឆេះខាងក្រោមនេះ គឺអ្នកប្រើប្រាស់បានសាកថ្មវាចោល ពេញមួយ
យប់ និងមិនបានដាក់នៅជិតខ្លួនឡើយ ដែលជាហេតុមិនមានកើតរឿងអ្វីដល់ម្ចាស់ឡើយ។ យើង
អាចមើលឃើញនឹងភ្នែកថា ខ្សែសាកថ្ម និងរន្ធដោតសាកថ្ម microUSB របស់ Galaxy S4 ត្រូវបាន
ឆេះ ដល់កំរិតរលាយដាច់តែម្តង។ គេហទំព័របច្ចេកវិទ្យា Ubergizmo បានឲ្យដឹងថា Galaxy S4 នេះ
ទើបតែបានទិញកាលពីខែឧសភា កន្លងទៅនេះ។
Samsung បានឲ្យដឹងថា ពួកគេបានទទួលព័ត៌មានពីបញ្ហានេះ ហើយកំពុងតែត្រួតពិនិត្យមើល
បញ្ហានេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានយល់ព្រមប្តូរស្មាតហ្វូន Galaxy S4 ថ្មី ទៅឲ្យម្ចាស់
ស្មាតហ្វូន S4 ដែលឆេះនោះផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VReview