CamNews

ទូរស័ព្ទ 

អីយ៉ា! iPhone 6 Plus អាចប្រើបាន Windows 98 ផង

ហ្វាប្ល៊ែតករបស់ Apple អាចធ្វើការដំឡើង Windows 95, Windows 98 ហើយអាចប្រើប្រាស់បាននូវ Applications មួយចំនួនថែមទៀតផង ប៉ុន្តែសម្រាប់ Windows XP ដំឡើងមិនបានជោគជ័យឡើយ។

...អាន៖ ទស្សនាវីដេអូ Xperia Z3 ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop វ៉ើហ្សិនដើម (Original Version) បន្តិចទៅមើល៍

Windows 98 ប្រើបានជោគជ័យនៅលើ iPhone 6 Plus

ប្រធានបទខាងលើនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុង Forum ភាសាចិនមួយ និងទទួលបានការចែករំលែកយ៉ាងច្រើនតាមរយះ TechCrunch នៅពេលដែលអ្នកបង្កើតកម្មវិធី ជនជាតិចិនម្នាក់ បាននាំយកប្រព័ន្ធប្រតិបត្តិការរបស់ Microsoft មកដំឡើងក្នុង iPhone 6 Plus បានយ៉ាងជោគជ័យ។ គាត់បានប្រើប្រាស់ Tool មានឈ្មោះថា iDos ដែលជាកូដបើកចំហរមួយ របស់ Application  DOSBox ដែលអនុញ្ញាតឲ្យដំឡើងប្រព័ន្ធប្រតិបត្តិការបាន។

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែល
ឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

នៅក្នុងដំណាក់កាលពិសោធន៍ អ្នកបង្កើតកម្មវិធីរូបនេះ បានសង្កេតឃើញថា Features ស្ទើរតែទាំង អស់នៅក្នុង Windows 95 សុទ្ធតែមានដំណើរការល្អ។ គាត់ក៏បានបន្តធ្វើការដំឡើងឡើងដល់ Windows 98 ថែមទៀត លទ្ធផលគាត់ទទួលបានគឺ ជោគជ័យដូចគ្នា។ ជាក់ស្តែង ប្រព័ន្ធប្រតិបត្តិការ Windows XP មិនអាចអនុវត្តបានជោគជ័យ តាមរយះវិធីនេះទេ។

"មិនមានវិធីណា រាប់ទាំង Apple អាចធ្វើការដំឡើងប្រព័ន្ធប្រតិបត្តិការនេះ នៅលើ iPhone ទេ ដោយ សារតែ Windows 98 ត្រូវបានគេបង្កើតនៅលើទម្រង់ x86 សម្រាប់កុំព្យូទ័រ ក្នុងនោះទូរស័ព្ទគឺប្រើ ប្រាស់ប្រព័ន្ធដំណើរការ ARM ដែលមានលក្ខណៈខុសប្លែកគ្នាទាំងស្រុង", អ្នកបង្កើតកម្មវិធី ជនជាតិ ចិនខាងលើចែករំលែកឲ្យដឹង។

អ្នកបង្កើតកម្មវិធីរូបនេះ បានធ្វើការសហការគ្នាជាមួយបណ្តាសមាជិកផ្សងទៀត ធ្វើការអភិវឌ្ឍ Tool ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចប្រើប្រាស់សាកល្បង Windows 98 នៅលើ iPhone 6 Plus បាន។ ជាក់ស្តែង រូបគាត់ក៏បានធ្វើការរំលឹកឲ្យដឹងជាមុនថា ការធ្វើដូចខាងលើនេះ អាចធ្វើឲ្យមាន ការខូចខាតដល់ស្មាតហ្វូនបាន ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: iPhone 6 Pluss Windows 98 Smartphone Apple Hightech