CamNews

ទូរស័ព្ទ 

ក្រឡេកមកទស្សនា គំនិតច្នៃប្រឌិតថ្មីនៃ iPhone 7 ជាមួួយនឹងកាមេរ៉ាស្ទីលថ្មី យ៉ាងណាដែរ? (មានវីដេអូ)

អ្នករចនាម៉ូត Jermaine Smit បានធ្វើការរចនាម៉ូតចេញនូវគំរូស្មាតហ្វូន iPhone 7 ជាមួួយនឹងកាមេរ៉ា បំពាក់នៅចំកណ្តាល ជ្រុងខាងលើផ្នែកខាងក្រោយ យ៉ាងប្លែកភ្នែក។

អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch

រូបភាព iPhone 6S/iPhone 7 គឺជាប្រធានបទដែលសាធារណជន កំពុងតែយកចិត្តទុកដាក់ខ្លាំងនៅក្នុង វិស័យទូរស័ព្ទបច្ចុប្បន្ននេះ បើទោះបីជា Samsung, HTC, LG សុទ្ធតែបានបញ្ចេញនូវកំពូលៗ ស្មាតហ្វូន របស់ពួកគេ ហើយក៏ដោយ។ បើតាមប្រភពព័ត៌មានចចាមអារាម iPhone ថ្មីនឹងមានអេក្រង់ 1.080p សម្រាប់ម៉ូដែលទំហំ 4,7 inch ក្នុងពេលដែលទំហំ 5,5 inch នឹងបំពាក់អេក្រង់ឡើងដល់កំរិត 2K។

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

ប្រភពព័ត៌មានមួយចំនួនទៀតក៏បានកំណត់បញ្ជាក់ថា iPhone 7 នឹងប្រើប្រាស់កាមេរ៉ា 12 megapixel ជាមួយនឹងបច្ចេកវិទ្យា RGBW របស់ Sony, chip A9 រួមជាមួយអេក្រង់បច្ចេកវិទ្យា Force Touch។

អាន៖ ជឿទេថា Galaxy S6 ត្រូវបានទម្លាក់ពីរយះកំពស់ជិត ៤ម៉ឺនម៉ែត្រ នៅតែមានដំណើរការធម្មតា? (មានវីដេអូ)

នៅលើបណ្តាម៉ូដែលដែលមានបន្ថែមអក្សរ S នៅពីក្រោយ Apple មិនមានទម្លាប់ធ្វើការផ្លាស់ប្តូរនូវការ រចនាម៉ូតលើ iPhone នោះទេ។ ជាក់ស្តែង មិនមានព័ត៌មានណាមួយធានាអះអាងថា Apple នឹងធ្វើការ បង្ហាញណែនាំស្មាតហ្វូន iPhone 6S ជំនួសឲ្យ iPhone 7 នោះដែរ។ អ្នកចរនាម៉ូត Jermaine Smit ទើប តែធ្វើការឌីហ្សាញចេញនូវគំរូច្នៃប្រឌិត iPhone 7 មួយ ជាមួយនឹងរូបរាង ពិតជាស្អាតទាក់ទាញណាស់។

អាន៖ Apple ដណ្តើមបានលេខ១ មកវិញ នូវតំណែង ស្លាកយីហោមានតំលៃជាងគេបំផុត ប្រចាំឆ្នាំ ២០១៥

សូមប្រិយមិត្តអ្នកអាន ទស្សនានូវវីដេអូនៃគំនិតរចនាម៉ូតថ្មី iPhone 7 របស់អ្នករចនាម៉ូត Jermaine Smit ខាងក្រោមនេះ ទាំងអស់គ្នា៖

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ zing


Tags: concept iPhone 7 Smartphone Apple Hightech