CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple អាចធ្វើការបង្ហាញ iPad ថ្មី នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី ១០ ខែកញ្ញា

ប្រភពព័ត៌មានពី Bloomberg បានបញ្ជាក់ថា Apple នឹងធ្វើការបង្ហាញណែនាំទាំងគំរូ Tablet បន្ថែម
ពីលើគំរូស្មាតហ្វូន iPhone ថ្មីនៅព្រឹត្តិការណ៍សំខាន់មួយ ថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ។ បណ្តា
ផលិតផលទាំងនេះ សុទ្ធតែត្រូវបានក្រុមហ៊ុនបង្ហាញណែនាំជាមួយប្រព័ន្ធប្រតិបត្តិការ iOS 7 ថ្មី
បំផុត។ នេះគឺជាពេលវេលា ដែលបណ្តាក្រុមហ៊ុនផលិតផ្សេងៗទៀត ក្នុងនោះមានទាំង Samsung
បានបញ្ចេញនូវផលិតផលសំខាន់ៗ ជាច្រើន នៅឯពិព័រណ៌ IFA 2013 ដែលនឹងប្រារព្ធឡើងនៅ
ប្រទេសអាឡឺម៉ង់។

មិនមានព័ត៌មានផ្លូវការ ដែលថា iPad ណាមួយនឹងបង្ហាញខ្លួនឡើយ។ វាអាចជាគំរូ iPad ជំនាន់ទី 5
ជាមួយនឹងការរចនាម៉ូតថ្មី ឬក៏ iPad Mini អេក្រង់ Retina ឬអាចទាំងពីរ។ iPad Mini ជំនាន់ដំបូងបាន
បង្ហាញខ្លួននៅខែ តុលា ឆ្នាំ២០១២ ហើយក្រោយមកទទួលបានបរិមាណលក់ លើសកំរិតនៃការរំពឹង
ទុកទៅទៀត។

រួមជាមួយនឹង iPhone និង iPad, iOS 7 ក៏ជាប្រព័ន្ធប្រតិបត្តិការមួយ ដែលត្រូវបានគេទន្ទឹមរង់ចាំផង
ដែរ។ នេះគឺជាប្រព័ន្ធប្រតិបត្តិការ ដែលមានការផ្លាស់ប្តូរច្រើនជាងគេ ចាប់តាំងពីពេល Apple បង្ហាញ
ខ្លួន iPhone ជំនាន់ដំបូងនៅឆ្នាំ ២០០៧៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: Apple new iPad event on 10/9 tablet hightech