គណនី Twitter របស់ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat បានបង្ហោះនូវរូបភាពបង្កប់អត្ថន័យ
មួយ ជាមួយនឹងខ្លឹមសារ មកជាមួយថា "Sometimes you have to look for the signs..."។ រូបភាព
ដែលបានបង្ហោះនេះ ជាបណ្តាចំណិតស្ករគ្រាប់ សូកូឡា ដែលបានតម្រៀបចេញជាអក្សរ This Is
It។ This Is It គឺជាឈ្មោះអាល់ប៊ុម របស់ស្តេចចម្រៀង Pop ដែលបានបាត់បង់ជីវិត លោក Michael
Jackson ដែលបានដាក់បង្ហាញនៅថ្ងៃទី ២៦ ខែ តុលា។ ពីរថ្ងៃក្រោយមក ពោលគឺថ្ងៃទី ២៨ ខែតុលា
ភាពយន្តចម្រៀង រួមជាមួយចំណងជើង ស្តីពី ដំណើរជីវិតរបស់ Michael Jackson ក៏ត្រូវបានចាក់
បញ្ចាំង។
មុននេះ Google ក៏បានបង្ហោះនូវរូបភាពមួយផ្សេងទៀត គឺជារូបកូន Robot កំពុងរាំ ជាមួយនឹងសំដី
បញ្ជាក់: "Everybody Dance Now" សំដៅទៅលើបទចម្រៀង Gonna Make You Sweat (Everybody
Dance Now) របស់ក្រុម C+C Music Factory, ដែលដំបូងមានឈ្មោះថា The 28th Street Crew។
ការលេចចេញលេខ ២៨ ដល់ទៅពីរដង នៅក្នុងរូបភាពពីរសន្លឹកនោះ បានធ្វើឲ្យមនុស្សជាច្រើននាក់
ជឿជាក់ថា Android 4.4 និងស្មាតហ្វូន Nexus 5 នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ២៨ ខែតុលា ខាងមុខ
នេះហើយ។ កាលពីឆ្នាំមុន Google បានបង្ហាញ Nexus 4 និង Android 4.2 នៅថ្ងៃទី ២៩ ខែតុលា ដូច
នេះហើយ ពិភពបច្ចេកវិទ្យា ក៏បានប៉ាន់ស្មានថា ក្រុមហ៊ុននេះ នឹងបង្ហាញណែនាំផលិតផលថ្មីរបស់
ខ្លួន នៅចុងខែនេះ មិនខាន៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ទស្សនាវីដេអូបើកប្រអប់ Samsung Galaxy Round ស្មាតហ្វូនអេក្រង់កោងដំបូងគេ បន្តិចមើល
- Lenovo បង្ហាញ Tablet Miix 2: អេក្រង់ 8" Chip Atom Bay Trial Quad Core, windows 8.1, 299$
- បរិមាណលក់របស់ iPad Mini Retina នឹងមានចំនួនច្រើនជាងពីរដង បើប្រៀបនឹង iPad 5
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress