CamNews

ទូរស័ព្ទ 

Samsung បន្ថែម iPhone 5 ចូលក្នុងតារាង ឧបករណ៍រំលោភកម្មសិទ្ធិបញ្ញារបស់ខ្លួន

Samsung បានគំរាមមុនហើយថានឹងប្តឹង iPhone 5 របស់ Apple ហើយពេលនេះ គេក៏បានធ្វើ
រឿងនេះមែនតាមរយះស្នើសុំចៅក្រម Paul Grewal ថែមនូវឧបករណ៍ថ្មីបំផុតរបស់ Apple ចូល
ក្នុងតារាងឧបករណ៍ដែលត្រូវប្តឹង។

Samsung បានដាក់បន្ថែម iPhone 5 ចូលក្នុងតារាងឧបករណ៍ដែលត្រូវប្តឹង

Samsung ចោទប្រកាន់ iPhone 5 បានរំលោភប័ណ្ណប៉ាតង់ស្តីពី 4G LTE និងប័ណ្ណប៉ាតង់ 6ផ្សេង
ទៀត។ iPhone 5 ត្រូវបានបន្ថែមចូលទៅក្នុងតារាងបណ្តាឧបករណ៍ដែល Samsung គិតថាបាន
រំលោភប័ណ្ណប៉ាតង់របស់ខ្លួនដែលក្នុងនោះរួមមាន iPhone 4S, iPhone 4, iPad 2012 និង iPad 2។
iPhone 5 នឹងត្រូវបន្ថែមចូលជាផ្លូវការក្នុងតារាងចោទប្រកាន់របស់ Samsung ឯពិធីបង្ហាញភស្តុតាង
មុខតុលាការ (hearing) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 6/11 ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: samsung iphone 5 apple piracy hightech