បុគ្គលិកជាច្រើននាក់នៅលើ គេហទំព័រ ផ្គត់ផ្គង់ របស់ Apple កំពុងតែរអ៊ូរទាំថា iPhone, iPad
របស់ពួកគេ ក្រោយពេលឡើង Version iOS 6.1.3 បានជួបបញ្ហាឆាប់អស់ថ្ម គឺឆាប់អស់ច្រើន
ជាង Version មុនៗ។
អ្នកប្រើប្រាស់ម្នាក់ដែលមាន Nick Name "jxc422" បានឲ្យដឹងថា ក្រោយពីគាត់ធ្វើការអាប់ឌេត
Version iOS ថ្មីបំផុតមក ឧបករណ៍របស់ខ្លួន ប្រហែលជា 7នាទីប៉ុណ្ណោះ ត្រូវបាត់អស់ 1% នៃថាម-
ពលថ្ម ដែលកត្តានេះ មិនដែលបានជួបឡើយកាលពីមុន។ ទន្ទឹមនោះ បុគ្កលិកម្នាក់ទៀត បានជួប
បញ្ហាអស់ថ្មរលីង តែក្នុងរយះពេល 3 ម៉ោង ដោយមិនបានប្រើអ្វីទាំងអស់។
ដើម្បីដោះស្រាយបញ្ហាឆាប់អស់ថ្មនៅលើ iOS 6.1.3 បណ្តាបុគ្គលិកនៅលើគេហទំព័រផ្គត់ផ្គង់របស់
Apple បានរួមគ្នាផ្តល់ជាយោបល់ថា គូរតែប្រើឧបករណ៍នោះឲ្យអស់ថ្ម រួចសាកថ្ម 4 ម៉ោងជាប់គ្នា។
ក្នុងពេលថ្មអស់ថាមពល ឧបករណ៍នឹងបិទបណ្តា Tasks ទាំងអស់ដែលកំពុងដំណើរការ ដើម្បីសាក
ថ្ម។ តាមរយះនេះ បណ្តា Applications ដែលកំពុងមានដំណើរការ និងជាប្រភពដែលធ្វើឲ្យឆាប់អស់
ថ្ម នឹងត្រូវបានបិទ ហើយបញ្ហាក៏នឹងត្រូវបានដោះស្រាយពេលនោះដែរ៕
ដោយ៖ សិលា
ប្រភព៖ VE