CamNews

ទូរស័ព្ទ 

រូបភាព iPhone 6 ថ្មី ៖ គ្រាប់ចុចបើក/បិទម៉ាស៊ីន នៅចំហៀងខាងស្ដាំ ជ្រុងកោងជាងមុន

នៅមិនដល់កន្លះខែទៀតប៉ុណ្ណោះ យើងទាំងអស់គ្នា នឹងបានទស្សនាបណ្ដារូបភាពពិតៗ ជា
ផ្លូវការរបស់ iPhone 6 ។

គូទ​ទូរស័ព្ទ មាន​ប្រដាប់​បំពង​សម្លេង ដែល​មាន​រូប​រាង​ថ្មី រួម​នឹង​រន្ធ lightning និង​រន្ធ jack
សម្រាប់​ដោត​កាស់

អ្នកប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្រផលិតផលរបស់ Apple ពិសេសគឺ ទូរស័ព្ទ iPhone ប្រហែល
ជាមិនអាចសង្ឃឹមថា iPhone 6 នឹងមានរចនារូបរាងខុសពីបណ្ដាម៉ូដែល mock-up គំរូ ដែល
បានបែកធ្លាយជាហូរហែរកន្លងមក។ ពេលនេះ យើងទាំងអស់គ្នា អាចសង្ឃឹមទៅលើតែមុខ
ងារថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលណាមួយ ឬផ្នែករឹង (hardware) ដ៏កំពូលនៃស្មាតហ្វូនចុងក្រោយរបស់
Apple ។

ក្បាល​ទូរស័ព្ទ ត្រូវ​គេ​ទុក​ឱ្យ​ទំនេរ ដោយ​យក​គ្រាប់​ចុច​បើក​/បិទ​ម៉ាស៊ីន មក​ដាក់​ចំហៀង​ខាង​ស្ដាំង

 

ដើម្បីនាំមកនូវភាពច្បាស់លាស់ជាងបណ្ដារូបភាពនៃកំណែ mock-up មុនៗ ស្ដីអំពីរូបរាងរបស់
iPhone ជំនាន់ថ្មី Feld & Volk ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាកំណែ iPhone “ប្រណិត” ទើបតែ
បញ្ចេញនូវបណ្ដារូបភាពដ៏ច្បាស់បំផុត នៃរូបរាងខាងក្រៅរបស់ iPhone 6 កំណែពណ៌ប្រផេះ។

ចំហៀង​ខាង​ឆ្វេង ក៏មាន​គ្រាប់​ចុច​សម្លេង

Apple ហាក់មិនបានទាញប្រយោជន៍ពីបណ្ដាគែមដែលភ្លឺរលោង ដូចទៅនឹងម៉ូដែល ២ ដំបូង
ក្នុងបំណងធ្វើឱ្យ  iPhone 6 មើលទៅមានរូបរាងប្លែក ដោយមានជ្រុងកោងជាងមុន។ មិនត្រឹម
តែប៉ុណ្ណោះ iPhone 6 នឹងស្ដើងជាងមុន គឺស្ដើងជាងកំណែ iPhone 5s (៧,៦ម.ម) ពោលគឺ
iPhone 6 មានកម្រាស់ត្រឹមតែ ៧ម.ម។ រីឯអេក្រង់របស់ iPhone 6 វិញ វារាងកោងអណ្ដែត
ត្រង់ជាយអេក្រង់ ជួយឱ្យវា មានទ្រង់ទ្រាយ ដូចជាជាប់គ្នាជាងមុន រវាង កញ្ចក់ និងលោហ
ធាតុ។

តាម​គម្រោង iPhone 6 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី ៩​កញ្ញា​ខាង​មុខ ដោយ​មាន​ ២​កំណែ
គឺ 4.7 inch និង 5.5 inch

ក្រៅពីនេះ គ្រាប់ចុចសម្លេង ត្រូវបានរចនាជារាងបន្ទះទ្រវែង ហើយផ្នែកខាងក្រោម ត្រូវបាន
ធ្វើឱ្យផតចូលក្នុង ដូចទៅនឹងបណ្ដារូបភាពបែកធ្លាយថ្មីៗនេះ ស្ដីអំពី iPad Mini, iPad Air ជំនាន់
ថ្មី។ ចំហៀងខាងក្រោម គឺជារន្ធនៃប្រដាប់បំពងសម្លេង ដែលត្រូវបានរចនាឡើងវិញទាំងស្រុង
ហើយត្រូវបានដាក់នៅត្រង់កន្លែងផ្សេង ខុសពី iPhone 5/5s ។ ចំណែក ក្បាលទូរស័ព្ទ ត្រូវគេ
ទុកឱ្យទំនេរ ដោយយកគ្រាប់ចុច បើក/បិទម៉ាស៊ីន មកដាក់នៅចំហៀងខាងស្ដាំ ជួយឱ្យម្ចាស់
ទូរស័ព្ទ ងាយប្រើប្រាស់ជាងមុន។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors


Tags: Feld & Volk iPhone 6