ពេលដាក់ឲ្យប្រើប្រាស់ iOS 6, Apple បានប្រកាសឈប់ប្រើ Google Maps ជាផ្លូវការដោយជំនួស
មកវិញដោយ Apple Maps កម្មវិធីរបស់ Apple បង្កើតផ្ទាល់។ ជាក់ស្តែងដោយសារនៅមានចំនុច
ខ្វះខាតច្រើន Apple Maps បានក្លាយជាប្រធានបទចំអករបស់អ្នកប្រើប្រាស់ហើយ Samsung មិន
បានបោះបង់ឱកាសក្នុងការឌឺដងលើគូប្រកួតឡើយ។
នៅលើ Account បណ្តាញសង្គម Google+ របស់ Samsung USA, ក្រុមហ៊ុនទើបតែបង្ហោះនូវរូបភាព
មួយដែលមានន័យសរសើរទៅលើសមត្ថភាពបង្ហាញផ្លូវរបស់ផែនទី Google Maps នៅលើស្មាតហ្វូន
Galaxy។ ដូច្នេះសូមអ្នកទុកចិត្តថា យើងមិនធ្វើឲ្យអ្នកវង្វេងផ្លូវឡើយនៅពេលអ្នកប្រើ Galaxy S III ។
បើទោះជាមិនបានឌឺដងបញ្ចេញឈ្មោះចំៗ តែមនុស្សគ្រប់គ្នាសុទ្ធតែយល់ថា Samsung កំពុងនិយាយ
ដល់ iPhone 5។
រូបភាពនៃការឌឺដងរបស់ Samsung ដែលបានបង្ហោះនៅលើបណ្តាញសង្គម Google+
នៅក្នុងសកម្មភាពមួយផ្សេងទៀតនោះ Samsung កំពុងតែរៀបចំសំណុំឯកសារ មុនពេលដាក់ប្តឹង
iPhone 5 នៅតុលាការជាផ្លូវការ។ Samsung បានដាក់ iPhone 5 ចូលក្នុងតារាងផលិតផលរំលោភ
កម្មសិទ្ធិបញ្ញាបច្ចេកវិទ្យារបស់ខ្លួន។ តាមប្រភពចចាមអារាមបានឲ្យដឹងថា Samsung នឹងប្រើប្រាស់
ប្រហែល 8ប័ណ្ណប៉ាតង់ប្រឆាំងនឹង Apple ក្នុងករណីប្តឹងផ្តល់នេះ ដែលក្នុងនោះរួមមាន 4G LTE មាន
នៅលើ iPhone 5 ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ k14