CamNews

ថេបប្ល៊ែត 

Apple នឹងបង្ហាញខ្លួន iPad ជំនាន់ទី 5 នៅព្រឹត្តិការណ៍ ដែលនឹងប្រារព្ធនៅខែ 3/2013?

បើទោះជា Apple ទើបតែធ្វើការបង្ហាញខ្លួន iPad 4 នៅចុងខែ10 កន្លងទៅថ្មីៗនេះ ប៉ុន្តែក្រុមហ៊ុន
នេះកំពុងតែចាប់ផ្តើមគិតដល់ ជំនាន់បន្ទាប់របស់ iPad gen 4 ទៅហើយ។ ក្នុងនោះ តាមប្រភពមួយ
ពីក្រុមហ៊ុនដែលផ្គត់ផ្គង់ឧបករណ៍ដល់ផលិតផល Apple បានបង្ហាញថា iPad ថ្មី (iPad gen 5) នឹង
ធ្វើការបង្ហាញខ្លួនជាផ្លូវការ នៅខែ 3 ឆ្នាំក្រោយ (2013)។ ទន្ទឹមនឹងនោះពួកគេក៏បានឲ្យដឹងបន្ថែម
ថា iPad gen 5 នឹងយកលំនាំការរចនាម៉ូដតាម iPad Mini សព្វថ្ងៃគឺ ស្តើងជាងមុន, ស្រាលជាងមុន,
អេក្រង់ភ្លឺច្បាស់ជាងមុន។

ជាក់ស្តែងបើតាមគេហទំព័រ Macotakara បានធ្វើការប៉ាន់ស្មានថា iPad 5 មិនគ្រាន់តែធ្វើការដំឡើង
CPU នោះទេ Apple ថែមទាំងធ្វើការផ្លាស់ប្តូរជាច្រើនពីការរចនាម៉ូដផ្នែកខាងមុខ និងតួនៃម៉ាស៊ីន
បន្ទះអេក្រង់ស្តើងជាងមុន (ដូច iPad Mini), បណ្តោយ ទទឹង និងកម្រាស់ត្រូវបានបន្ថយចំនួន 4mm,
17mm និង 2mm។



បើសិនជាព័ត៌មានខាងលើជាការពិត នេះគឺជាលើកទីមួយហើយដែល Apple សំរេចចិត្តធ្វើការ
ផ្លាស់ប្តូរការរចនាម៉ូដរបស់ iPad (Version 9,7"), ព្រោះថាចាប់តាំងពី iPad 1 រហូតមកដល់ពេល
នេះយើងមិនឃើញមានអ្វីផ្លាស់ប្តូរប៉ុន្មានឡើយ ពីការរចនាម៉ូដរូបរាងខាងក្រៅ។ ក្រៅពីនេះ ការ
ដែលកែសម្រួលខ្នាតប្រវែងនេះ យើងសង្ឃឺមថា iPad gen 5 នឹងមានទម្ងន់ស្រាលជាងមុនច្រើន
មិនខានឡើយ ដែលនេះជារឿងមួយ ដែលអ្នកប្រើប្រាស់ទន្ទឹងចង់បាន ព្រោះពួកគេមានការលំ
បាកក្នុងការដែលយកវាតាមខ្លួន ក៏ដូចជាលេងហ្គេមដោយប្រើដៃតែម្ខាង៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: apple tablet iPad 5 hightech