យោងតាមប្រភពព័ត៌មានពី SamMobile និង ETNews បានឲ្យដឹងថា Samsung កំពុងតែធ្វើការអភិវឌ្ឍន៍ Galaxy S8 ជាមួយនឹងផ្លាស់ប្តូរឲ្យប្រសើរជាងមុនជាច្រើន នៅផ្នែក Hardware ដែលរួមមានដូចជា៖ ចង្កោមកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ Sensor ស្គែនក្រយៅដៃអមជាមួយនឹងប៊ូតុង Home ត្រូវបានប្តូរមកបំពាក់នៅលើអេក្រង់តែម្តង ហើយស្មាតហ្វូននឹងមិនមានគែម bezel ឆ្វេង ស្តាំ លើ ក្រោម ហើយផ្នែកនៃអេក្រង់កោង នឹងត្រូវបានពង្រីកឡើងទៅផ្នែកខាងលើ និងខាងក្រោម ថែមទៀតផង។
ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Samsung អាចនឹងបោះបង់ចោលទាំងអស់ នូវបណ្តាគែមព័ទ្ធ អេក្រង់ដែលលើស ហើយធ្វើការពង្រីកផ្នែកអេក្រង់កោងឡើងទៅលើ និងចុះក្រោម ដែលនឹងបង្កើតបាននូវស្មាតហ្វូន Galaxy S8 "full-screen" ពិតប្រាកដមួយ។ ផ្នែកតាមកត្តានេះ ពួកយើងអាចស្រមៃគិតបានថា S8 នឹងដូចទៅនឹង S7 Edge សព្វថ្ងៃនេះ ប៉ុន្តែតំបន់ទាំងពីរដែលបំពាក់ប៊ូតុង Home និង Speaker សន្ទនា នឹងត្រូវបំបាត់ចោល ដោយជំនួសមកវិញនូវអេក្រង់ ហើយលើកនេះផ្នែកចុងខាងលើ និងខាងក្រោម នឹងត្រូវបានធ្វើរាងកោងចុះបន្តិច ដូចទៅនឹងផ្នែកអេក្រង់កោងសងខាង ឆ្វេង និងស្តាំដែរ។ សរុបមក Galaxy S8 ក្នុងព័ត៌មានចចាមអារ៉ាម នឹងជាស្មាតហ្វូនមួយ ដែលមានបំពាក់នូវអេក្រង់ ១០០% នៅផ្នែកខាងមុខតែម្តង។
ក្រៅពីនេះ Galaxy S8 ក៏ត្រូវបានគេរំពឹងទុកថា នឹងមានបំពាក់នូវចង្កោមកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ។ គួរបញ្ជាក់ផងដែរ Samsung បានអនុម័តសេចក្តីសម្រេចនេះរួចហើយ ដោយបច្ចុប្បន្នកំពុងតែគិតថាគួរអនុវត្តបច្ចេកវិទ្យាប្រភេទកាមេរ៉ាភ្លោះដូចទៅនឹងកាមេរ៉ាភ្លោះនៅលើ HTC M8 ឬក៏ប្រភេទកាមេរ៉ា iPhone 7 Plus សព្វថ្ងៃនេះ។
Samsung អាចនឹងធ្វើការបង្ហាញណែនាំ Galaxy S8 ឆាប់ជាងបណ្តាឆ្នាំមុនៗ ដើម្បីបំពេញនូវការខាតបង់ ដ៏ធ្ងន់ធ្ងរ ពីបញ្ហាផ្ទុះឆេះដែលកើតមានលើ Galaxy Note 7 ក្នុងមួយរយះពេលកន្លងទៅនេះ៕
- Apple នៅតែឈរលំដាប់លេខ១ លើតម្លៃម៉ាកយីហោ ថ្លៃជាងគេ លើពិភពលោក ក្នុងពេលដែល Google នៅលំដាប់ទី២
ប្រែសម្រួល៖ មង្គល
ប្រភព៖ SamMobile, ETNews, Tinhte