ក្រោយពីការជួបសន្ទនាជាមួយ ក្រុមហ៊ុនដែលផ្គត់ផ្គង់ឧបករណ៍គ្រឿងផ្សំមួយចំនួនមក អ្នកស្រាវ
ជ្រាវ Brian White របស់ Topeka Capital បានបង្ហាញពីការសន្និដ្ឋានមួយថា Apple បានផ្លាស់ប្តូរ
យុទ្ធសាស្រ្ត " អេក្រង់តែមួយ សំរាប់ទាំងអស់" របស់ខ្លួន។
បើតាមគេហទំព័របច្ចេកវិទ្យា PhoneArena, ក្នុងសេចក្តីប្រកាសមួយ ដែលបានផ្ញើទៅបណ្តាអតិថិជន
នៅថ្ងៃទី ០៩ ខែមេសា ម្សិលមិញនេះ White បានប្រកាសថា iPhone 5S នឹងមានដល់ទៅពីរ រឺបីទំហំ
អេក្រង់ផ្សេងគ្នា បើទោះជាមិនបានបញ្ជាក់ច្បាស់លាស់ ថាទំហំប៉ុន្មានខ្លះ។
ក៏ដូចជាអ្នកវិភាគទីផ្សារជាច្រើនផ្សេងទៀត, White ក៏បានឲ្យដឹងថា Apple នឹងបង្ហាញគំរូ iPhone
តំលៃថោក។ កំរិតតំលៃលក់ដែល White បង្ហាញសំរាប់ iPhone mini គឺ 300 USD (ច្រើនជាង កំរិត
តំលៃ 200 USD ដែលបណ្តាអ្នកស្រាវជ្រាវធម្មតាបង្ហាញ)។
ច្បាស់ណាស់ នេះគឺជាពេលវេលាដ៏សក្តិសមមួយសំរាប់ Apple ធ្វើការផ្លាស់ប្តូរទំហំអេក្រង់របស់ខ្លួន
ដើម្បីប្រកួតប្រជែងជាមួយ Android ឲ្យកាន់តែទូលំទូលាយជាងមុន៕
ដោយ៖ សិលា
ប្រភព៖ VReview