CamNews

បច្ចេកវិទ្យា 

iPod Touch Gen 5 បង្ហាញខ្លួនជាផ្លូវការ

ក្រោយពីរយះពេល 2ឆ្នាំមិនបានធ្វើការអាប់ហ្រ្គេដ កាលពីយប់រំលងអាធ្រាត្រថ្ងៃនេះ
Apple បានធ្វើការបង្ហាញណែនាំជាផ្លូវការនូវ iPod Touch ជំនាន់ទី5 ជាមួយនឹងការ
រចនា
ម៉ូដប្លែកពីមុ​ន និងអភិវឌ្ឍគួរកត់សំគាល់ផ្នែក Hardware។

ជាដំបូងយើងឃើញថាមានអេក្រង់ 4-inch ដូច iPhone 5 ដែលទើបដាក់បង្ហាញ, កំរិតនៃពន្លឺគឺ
1136 x 640, 326ppi។ អេក្រង់ 16:9 ធ្វើឲ្យមានការងាយស្រួលជាងមុន ក្នុងការទស្សនារឿង។
បណ្តោយ iPod Touch Gen 5 មានប្រវែងវែងជាងមុនដែរគឺ 123.4mm, ទទឹង 58.6 mm, អ្វីដែល
ពិសេសគឺ iPod Touch ថ្មីនេះស្តើង ស្រាលជាងជំនាន់មុនទាំងអស់ 6.1 mm និង 88g។ iPod
Touch Gen 5 មាន 5ពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពណ៌ស និងខ្មៅដូចមុនឡើយ។

iPod Touch Gen 5

ចំនុចមួយទៀតដែលគួរឲ្យកត់សំគាល់ដែរនោះ គឺវាបំពាក់ Camera 5.0megapixel។ កម្មវិធីថត
ប្រហាក់ប្រហែលនឹង iPhone 5 ដូចជាថតរូប panorama, ថតេវីដេអូ 1080p HD។ សំរាប់camera
នេះ អ្នកអាចប្រើវាសំរាប់ថតរូប មិនមែនសំរាប់តុបតែងដូចនៅលើ iPod Touch Gen 4។ ចំណែក
រូបសណ្ឋានខាងក្នុងក៏មានការផ្លាស់ប្តូរច្រើនដែរដូចជា CPU Dual Core Apple A5, chip ក្រាហ្វិក
ថ្មី, dual-band wireless 802.11 a/b/g/n និង Bluetooth 4.0។

iPod Touch Gen 5 នឹងដាក់លក់នៅខែតុលាខាងមុខនេះ ជាមួយតំលៃ 299$ សំរាប់ Version 32GB,
399$ សំរាប់ 64GB, មិនមាន Version 128GB ទេ។ iPod Touch Gen 4 នៅតែបន្តដាក់លក់ជាមួយ
តំលៃ 199$ សំរាប់ Version 16GB និង 249$ សំរាប់ 32GB ៕

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: iPod Touch Gen 5 apple hightech new production iPod