CamNews

ព័ត៌មានបច្ចេកវិទ្យា 

Version Jailbreak iPhone 5 អាចនឹងបង្ហាញខ្លួន នៅពីរសប្តាហ៍ទៀត

ការដោះសោរ(Unlock)  iPhone តែងតែជា “ក្តីប្រាថ្នា” មួយរបស់អ្នកប្រើប្រាស់ iOS ទាំងអស់។
តាមប្រភពព័ត៌មានថ្មីៗនេះពីក្រុមអភិវឌ្ឍន៍ The Chronic បានឲ្យដឹងថាសំរាប់ Version jailbreak
untethered  iPhone 5/4S នឹងត្រូវរង់ចាំយូរទៀតទើបបង្ហាញខ្លួន។ ប៉ុន្តែពេលនេះ យើងនឹងមិន
ត្រូវបានរង់ចាំយូរទៀតឡើយ។


តាមព័ត៌មានថ្មីបំផុតបានឲ្យដឹងថា Version jailbreak iOS 6 មួយនៅលើ iPhone 5 អាចនឹងត្រូវ
បង្ហាញខ្លួនតែក្នុងរយះពេលពីរសប្តាហ៍ទៀតតែប៉ុណ្ណោះ នេះបើតាមការចែករំលែកពី website
AutoWorldNews។ ក្រុមអភិវឌ្ឍន៍ Dream នៅពេលថ្មីៗនេះបានប្រកាសថា ពួកគេនឹងបង្ហាញខ្លួន
Version jailbreak ដល់ iPhone5, iPhone 4S និង iPad នៅថ្ងៃទី 22 ខែធ្នូខាងមុខនេះ។ ប្រសិនបើ
នេះជាការពិត វាពិតជាព័ត៌មានដ៏រីករាយមួយ ដល់សហគមន៍អ្នកប្រើប្រាស់ iPhone 5 ក៏ដូចជា
បណ្តាឧបករណ៍ iOS 6 នៅពេលបច្ចុប្បន្ននេះ៕

ប្រភព៖ សិលា
ប្រភព៖ k14


Tags: Jailbreak iPhone 5 2 weeks more smartphone apple hightech