CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ទិញយក SnappyLabs ក្រុមហ៊ុនធ្វើ Software ថតរូបលឿន 60 សន្លឹក/វិនាទី

Apple បានធ្វើការបញ្ជាក់ប្រាប់ថា ពួកគេបានទិញយក SnappyLabs ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Software កាមេរ៉ា SnappyCam នៅលើ iOS ដែលអនុញ្ញាតឲ្យបណ្តាទូរស័ព្ទ iPhone អាចថតរូបបាន យ៉ាងលឿន បានដល់ ៦០ប៉ុស្តិ៍ ក្នុងមួយវិនាទី ឬ ៣០ប៉ុស្តិ៍ ក្នុងមួយវិនាទី ជាមួយនឹងកំរិតរីសូលុយហ្សិន អតិបរមា។

ល្បឿននេះគឺលឿនជាងច្រើនដង បើប្រៀបជាមួយចំនួន ១០ ប៉ុស្តិ៍ ក្នុងមួយវិនាទី របស់ iPhone 5s។ តំលៃក្នុងការទិញយកនេះ មិនត្រូវបាន Apple បង្ហើបឲ្យដឹងនោះទេ ហើយក៏មិនបានឲ្យដឹងពីមូលហេតុ ក្នុងការទិញយកក្រុមហ៊ុនខាងលើនោះដែរ ប៉ុន្តែទោះជាយ៉ាងណា អ្នកណាៗក៏អាចដឹង និងយល់បាន ដែរថា ពួកគេនឹងបំពាក់បច្ចេកវិទ្យា ដល់បណ្តាផលិតផលជំនាន់បន្ទាប់ៗ ក្នុងពេលអនាគតរបស់ខ្លួន យ៉ាងហោចណាស់ ក៏នៅលើ iPhone។



Software SnappyCam ត្រូវបានអភិវឌ្ឍដោយលោក John Papandriopoulos ហើយបានដាក់លក់នៅ លើ App Store ក្នុងតំលៃ ១ដុល្លារ និងធ្លាប់ទទួលបានតំណែង កំពូលតារាង នៃបណ្តាផលិតផលលក់ ដាច់បំផុតនៅ ៩ប្រទេសផ្សេងៗគ្នា ផងដែរ។ បច្ចុប្បន្ន Software នេះត្រូវបានគេដកចេញពី App Store ហើយ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Apple SnappyLabs Hightech