តាមប្រភពពី Phandroid ថ្មីៗនេះបានបង្ហើបឲ្យដឹងថា Samsung បានចុះឈ្មោះយក Brand
"GEAR"។ នៅក្នុងឯកសាររបស់ខ្លួន Samsung ក៏បានរំលឹកដល់ការដែលប្រើប្រាស់ឈ្មោះនេះ
សំរាប់ឧបករណ៍បច្ចេកវិទ្យាមួយ រួមជាមួយនឹងបណ្តា Software មួយចំនួន។ ក្រៅពីនេះ នៅ
មានចំនុចមួយចំនួនពាក់ព័ន្ធនឹង Smartwatch ដូចជា "bracelet" (ខ្សែដៃ), "wrist watch"
(នាឡិកាដៃ), "clocks" (ម៉ោង) និង "watchbands" (ខ្សែនាឡិកា សំរាប់ពាក់ដៃ)។
មិនត្រឹមតែប៉ុណ្ណោះ Samsung ក៏បានរៀបរាប់ឲ្យដឹងថា GEAR នឹងប្រើសំរាប់តែ "នាឡិកាមួយ
ដែលអាចផ្លាស់ប្តូរឯកសារ ជាមួយបណ្តាឧបករណ៍គិតលេខ, ស្មាតហ្វូន, tablet PC, PDA និង
កុំព្យូទ័រតាមរយះ Website, Internet..."។
អ្វីដែលនិយាយទាំងអស់ខាងលើនេះ គឺលទ្ធភាពច្រើន គំរូ Smartwatch ដែល Samsung ធ្លាប់
បញ្ជាក់ថានឹងមានវត្តមាន នៅលើទីផ្សារ អាចនឹងមានឈ្មោះថា Samsung GEAR។
(រូបភាពតំណាង)
ក្រៅពី Samsung, Apple ក៏ទើបតែបានចុះឈ្មោះយក Brand "iWatch" នៅជប៉ុន។ Foxconn,
Qualcomm, Intel ក៏កំពុងតែពិសោធសាកល្បងបណ្តា Smartwatch របស់ពួកគេរៀងៗខ្លួន។
ចំណែក Dell និង Acer ក៏បានបង្ហើបឲ្យដឹងថា ពួកគេក៏ចាប់អារម្មណ៍ជាមួយបណ្តាឧបករណ៍
ដែលអាចពាក់ដៃបាន ហើយសន្យាថានឹងមានផលិតផលប្រភេទនេះ នៅលើទីផ្សារក្នុងពេល
អនាគតផងដែរ៕
ដោយ៖ សិលា
ប្រភព៖ TTE