Apple និង Amazon គឺក្រុមហ៊ុនពីរ ដែលទទួលរង គេប្តឹងច្រើនជាងគេបំផុត ក្នុងពេលដែលក្រុមហ៊ុន Samsung ឈរនៅក្នុងលំដាប់លេខរៀងទី៧ ក្នុងការទទួលរងនូវការប្តឹងពីក្រុមហ៊ុនដទៃ ក្នុងករណី រំលោភលើកម្មសិទ្ធិបញ្ញា (Copyright)។
បើយោងតាមទស្សនាវត្តី Fortune (អាមេរិច) ដែលបានដកស្រង់លើកយកតារាងស្ថិតិរបស់ ក្រុមហ៊ុន វិភាគ Lex Machina បានឲ្យដឹងថា Apple ត្រូវបានគេប្តឹងផ្តល់ដល់ទៅចំនួន ៥៩ករណី ពាក់ព័ន្ធនឹង ប័ណ្ណប៉ាតង់នៅសហរដ្ឋអាមេរិច នៅក្នុងឆ្នាំ២០១៣ កន្លងទៅនេះ។ ក្នុងនោះ ក្រុមហ៊ុនពាណិជ្ជកម្ម អេឡិចត្រូនិចធំជាងគេបំផុតលើពិភពលោក ក៏បានជួបបញ្ហា ត្រូវបានគេប្តឹងចំនួន ៥០ករណី លើការ រំលោភបំពាន កម្មសិទ្ធិបញ្ញា នេះផងដែរ។
ចំណែកក្រុមហ៊ុន Google ស្ថិតនៅក្នុងលេខរៀងទី៤ បន្ទាប់មកគឺ Dell, HTC និង Samsung ស្ថិតនៅ លេខរៀងដូចគ្នាជាមួយពាក្យបណ្តឹងចំនួន ៣៨ករណី ហើយបន្តបន្ទាប់មកទៀតគឺ Microsoft, LG និង HP។

Apple ឈរលើកំពូលតារាង ជាក្រុមហ៊ុនត្រូវគេប្តឹងពីបទរំលោភលើ កម្មសិទ្ធិបញ្ញា ច្រើនជាងគេ ឆ្នាំ២០១៣
ច្រាសមកវិញ Apple ក៏បានស្ថិតក្នុងក្រុមហ៊ុនមួយ ក្នុងចំនួនក្រុមហ៊ុនមួយចំនួនទៀត ដែលបានដាក់ ពាក្យប្តឹងក្រុមហ៊ុនដទៃ ច្រើនជាងគេ ដោយបានផ្ញើពាក្យបណ្តឹងឡើងតុលាការ ដល់ទៅចំនួន ៥២ ករណីផ្សេងៗគ្នា។ ក្នុងនោះក៏ទទួលបានជ័យជំនះ ដោយទទួលបានប្រាក់សំណងចំនួន ៩៣០លាន ដុល្លារ ពីក្រុមហ៊ុន Samsung ផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress