CamNews

ទូរស័ព្ទ 

Sensor Scan ក្រយៅដៃរបស់ iPhone 5s បើកបាន (Unlcok Screen) សូម្បីតែ ជើងរបស់ឆ្មា ទៀតហ្ន៎! (មានវីដេអូ)

សំរាប់ iPhone 5s របស់ Apple ដែលចាប់ផ្តើមដាក់លក់ជាផ្លូវការ នៅថ្ងៃនេះហើយនោះ Feature
ដែលលេចធ្លោបំផុតរបស់ស្មាតហ្វូននេះ គឺ fingerprint ដែលអនុញ្ញាតឲ្យអ្នកអាច បើកសោរបាន
(Unlock Screen) ដោយមិនចាំបាច់ប្រើ Password។

បើតាមការវាយតំលៃជាជំហានដំបូងរបស់ ក្រុមអ្នកជំនាញបច្ចេកវិទ្យា Feature ថ្មី (Touch ID) មាន
ដំណើរការយ៉ាងល្អ ជាមួយនឹងម្រាមដៃរបស់មនុស្ស។ តាមអ្នកសារព័ត៌មាន
DarrellEtherington
របស់គេហទំព័របច្ចេកវិទ្យាល្បីឈ្មោះ
TechCrunch បានឲ្យដឹងថា Touch ID របស់ iPhone 5s ក៏
មានដំណើរការល្អគួរសម ជាមួយនឹងជើងរបស់ សត្វឆ្មា ថែមទៀតផង។

Darrell Etherington បានធ្វើការត្រួតពិនិត្យ Feature បើកសោរ Touch ID របស់ iPhone 5s តាម
រយះសត្វឆ្មាមួយក្បាល របស់អ្នករួមការងារ។ គាត់បានឲ្យដឹងថា បើទោះជាវាមិនរហ័សស្គាល់ ដូច
ម្រាមដៃមនុស្ស ប៉ុន្តែប្រព័ន្ធ Sensor នៅលើស្មាតហ្វូននេះ នៅតែមានដំណើរការល្អ ជាមួយជើងរបស់
ឆ្មា ។


ខាងក្រោមនេះ គឺជាការសាកល្បងពិសោធន៍ Sensor Fingerprint របស់ iPhone 5s ជាមួយនឹងជើង
របស់ឆ្មា សូមទស្សនាទាំងអស់គ្នា៖

 ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPhone 5S - ស្មាតហ្វូនលឿនបំផុត នៅលើទីផ្សារបច្ចុប្បន្ន
- YouTube Mobile នឹងមានបន្ថែម Feature មើលវីដេអូ Offline ក្នុងពេលឆាប់ៗនេះ

- ភាពខុសគ្នារវាង iOS 6 និង iOS 7 តាមរយះរូបភាព

- ប្រការគួរស្វែងយល់ មុននឹងធ្វើការ អាប់ឌេតឡើង iOS 7

- iPhone 5C នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: Fingerprint sensor iPhone 5s Touch ID cat feet apple hightech