តាមប្រភពពីគេហទំព័រ 9to5Mac, Apple កំពុងតែធ្វើពិសោធ Feature ថ្មីមួយ ដែលអនុញ្ញាតឲ្យ
អ្នកប្រើប្រាស់ អាចថតវីដេអូ slow-motion នៅលើ iPhone របស់ខ្លួន។ Feature ថ្មីនេះ ត្រូវបាន
បង្ហាញនៅលើ iOS 7 Beta ជាមួយនឹងឈ្មោះកូដ "Mogul" ហើយវានឹងថតវីដេអូជាមួយនឹងល្បឿន
ឡើងដល់ 120fps។
នៅពេលដែលចាក់មើលឡើងវិញ នូវវីដេអូដែលបានថតតាម slow-motion, iOS នឹងបញ្ចាំងវានូវ
ល្បឿនយឺតជាងមុន ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ពេលវេលាត្រូវបានអូសបន្លាយយូរ ដែល
គ្រប់គ្រាន់ សំរាប់យើងធ្វើការត្រួតពិនិត្យឡើងវិញ នូវសកម្មភាពទាំងឡាយនៅក្នុងវីដេអូ។
នៅមិនទាន់ច្បាស់ថា កំរិតពន្លឺវីដេអូនៅកំរិត 120fps គឺប៉ុន្មាននោះទេ។ ដូចអ្វីដែលបាននិយាយខាង
លើ បណ្តាស៊េរី Code ពាក់ព័ន្ធនឹង Mogul មានមុខនៅលើ iOS 7 Beta, ដូច្នេះវាមិនអាចដំណើរការ
នៅលើ iPhone 5 ព្រោះតែមិន Support ជាមួយ Hardware។
iPhone 5 គឺជាស្មាតហ្វូនដែលខ្លាំងបំផុតរបស់ Apple នៅពេលបច្ចុប្បន្ននេះ។ ដូច្នេះតាមរយះព័ត៌មាន
ខាងលើ អាចឲ្យយើងយល់ឃើញថា Mogul គឺអាចមានដំណើរការនៅលើបណ្តាឧបករណ៍ "អនាគត"
ជាមួយនឹងរូបសណ្ឋាន Hardware ខ្លាំងជាងមុន តួយ៉ាងដូចជា iPhone 5S ឬ 6 ជាដើម៕
ដោយ៖ សិលា
ប្រភព៖ TTE