CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple កំពុងតែសាកល្បង អេក្រង់ OLED 1,5" ដល់ smartwatch របស់ខ្លួន?

បើតាមកាសែត Economic Times, Apple កំពុងតែធ្វើការពិសោធន៍សាកល្បងអេក្រង់ OLED 1,5"
ដល់នាឡិកាពាក់ដៃ ដ៏ឆ្លាតវៃរបស់ខ្លួន។ បន្ទះ Panel ត្រូវបានធ្វើឡើងដោយ RiTdisplay ផ្នែក
touch sensor គឺខាង RitFast ធានាទទួលផលិត ហើយពួកយើងនឹងទទួលបានការរួមបញ្ចូលគ្នា
ទៅជាផ្ទៃកញ្ចក់តែមួយ (OGS - One Glass Solution, ហាក់ដូចជាបច្ចេកវិទ្យា incell)។ តាមប្រភព
ក៏បានឲ្យដឹងថា RiTdisplay និង RitFast គឺជាសាខាតូចពីររបស់ក្រុមហ៊ុន RITEK ដែលមានទីចាត់
ការធំនៅ តៃវ៉ាន់។

ប្រភពពីកាសែត Economic Times បានបង្ហើបឲ្យដឹងបន្ថែមថា ជាជំហានដំបូង Apple បំរុងថានឹង
ប្រើប្រាស់អេក្រង់ទំហំ 1,8" ដល់ smartwatch របស់ខ្លួន តែជាក់ស្តែងវាធំពេក ដែលធ្វើឲ្យខាងក្រុម
ហ៊ុន ក៏សំរេចចិត្តប្តូរមកប្រើតែទំហំ 1,5" វិញ។ ប្រភពដដែលបានបន្តថា Intel ក៏មានការរួមចំណែក
ក្នុងការអភិវឌ្ឍន៍ និងស្រាវជ្រាវស្តីពី ការភ្ជាប់ Bluetooth ដែលប្រើក្នុងគំរូនាឡិកាឆ្លាតវៃនេះដែរ។

(រូបភាពគ្រាន់តែជាការតំណាង)

បើតាមអត្ថបទមួយផ្សេងទៀតរបស់ Economic Times យើងបានដឹងបន្ថែម ព័ត៌មានចចាមអារាម
ថា Foxconn បានទទួលនូវលិខិតនៃការកុម្មង់ផលិត smartwatch ឲ្យ Apple ហើយប៉ុន្តែចំនួននោះ
មានប្រហែលជា 1.000 គ្រឿងតែប៉ុណ្ណោះ។ ប្រហែលជា ការផលិតដំណាក់ទីមួយនេះ គឺសំរាប់
តែគោលបំណង យកធ្វើពិសោធប៉ុណ្ណោះ។

កាលពីមួយខែមុន CEO Tim Cook បានបង្ហើបឲ្យដឹងថា Apple នឹងបង្ហាញនូវឧបករណ៍ដ៏គួរឲ្យ
ទាក់ទាញមួយ ក្នុងរដូវវិស្សមកាល ឆ្នាំនេះ ក៏ដូចជាឆ្នាំក្រោយ។ យើងរង់ចាំទាំងអស់គ្នាមើលថា
តើវានឹងជា
smartwatch ប្រើ iOS ដូចដែលព័ត៌មានចចាមអារាមជាច្រើន បាននិយាយមែនដែរ
ឬទេ?


ដោយ៖ សិលា
ប្រភព៖ TTE


Tags: Apple OLED 1.5 SmartWatch hightech