CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ចុះឈ្មោះសុំប័ណ្ណប៉ាតង់ Wireless TouchScreen, ប៊ូតុង Home Touch និង Interface Lockscreen ថ្មី

ការិយាល័យគ្រប់គ្រងប័ណ្ណប៉ាតង់សហរដ្ឋអាមេរិច (USPTO) ទើបតែបង្ហោះព័ត៌មានមួយចំនួន
ស្តីពីប​ណ្តាប័ណ្ណប៉ាតង់របស់ Apple ដែលបានសុំចុះឈ្មោះកាលពីត្រីមាសទី 3 ឆ្នាំ 2011, ក្នុង
នោះ និយាយពី ប្រភេទអេក្រង់ TouchScreen សំរាប់ Laptop ដែលអាចដោះចេញបាន ដូចជា
បណ្តា Tablet បច្ចុប្បន្ន, ប៊ូតុង Home Touch សំរាប់បណ្តាឧបករណ៍ Mobile និង អេក្រង់ Lock
screen ថ្មីមួយ ជាមួយ Interface ដែលអនុញ្ញាត បើកបានរហ័សនូវបណ្តា Applications ដែល
ចូលចិត្តប្រើច្រើនជាងគេ ដោយមិនចាំបាច់ Unlock អេក្រង់។

ប៊ូតុង Home ថ្មីនេះ សំរាប់ឧបករណ៍ Mobile ដូចជា iPhone/iPad/iPod ។ ពេលអ្នកចុចលើប៊ូតុង
Home នេះ នោះរបា "Slide to Unlock" នឹងបាត់ ហើយ icon Application មួយ រឺច្រើនផ្សេងទៀត
នឹងលេចចេញមក ដូចជា icon Shortcut ដែរ អនុញ្ញាតឲ្យអ្នកអាចបើកពួកវាបានភ្លាម ដោយមិន
ចាំបាច់ វាយលេខសំងាត់ Unlock ឧបករណ៍។



ប័ណ្ណប៉ាតង់មួយសំរាប់ Laptop និយាយអំពីប្រភេទអេក្រង់ ដែល Support សមត្ថភាព Touch ។
ទន្ទឹមនឹងនោះ អនុញ្ញាតឲ្យយើងអាចដោះអេក្រង់ចេញ ដើម្បីងាយស្រួលកាន់ រឺវាយឯកសារ
ដោយផ្ទាល់លើអេក្រង់តែម្តង។ អេក្រង់ និង តួ Laptop ភ្ជាប់គ្នាតាមរយះ មេដែកឆក់គ្នា ដូចដុំ
សាក MagSafe។ ក្រោយពីដោះអេក្រង់ចេញ ឯកសារ រូបភាពនៅបន្តបញ្ជូនទៅអេក្រង់តាម
រយះការភ្ជាប់ Wi-Fi រឺ Bluetooth៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Apple patent wireless touch screen touch Home button new LockScreen hightech