CamNews

ផលិតផលថ្មី 

Photojojo បង្ហាញខ្លួនកាណុង tele តំលៃ 25$ សំរាប់ iPad ដែលអាចជួយ Zoom បានឡើងដល់ 10x ឬ 12x

ថ្មីៗនេះ ក្រុមហ៊ុនផលិតគ្រឿងឧបករណ៍ Photojojo បានបង្ហាញកាណុង ត សំរាប់ថតរូបមួយដែល
មានឈ្មោះថា "iPad Telephoto Lens"។ នៅពេលដែលអ្នកប្រើប្រាស់តភ្ជាប់ឧបករណ៍នេះ ទៅនឹង
iPad 3 ឬ 4 របស់ខ្លួន កាណុងនេះនឹងជួយឲ្យការ Zoom របស់កាមេរ៉ានៅលើ Tablet ឡើងដល់
10x។ បើសិនប្រើ Version សំរាប់ iPad mini, អ្នកប្រើប្រាស់អាច Zoom ឡើងដល់ 12x។ តាមរយះ
ឧបករណ៍នេះ អ្នកប្រើប្រាស់មានភាពងាយស្រួល ក្នុងការថតបណ្តារូបទេសភាព ដែលនៅឆ្ងាយៗ
ដោយមិនចាំបាច់ប្រើកម្មវិធី Zoom ដែលមានស្រាប់នៅក្នុង iPad ដែលថតបានរូបមានគុណភាព
អន់ មិនច្បាស់។

Lens នឹងត្រូបបានតភ្ជាប់ជាមួយ iPad តាមរយះសំបកមួយដាក់ជាប់នឹងផ្នែកខាងក្រោយនៃ Tablet។
iPad Telephoto Lens ត្រូវបានដាក់លក់ក្នុងតំលៃ 25$ ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Photojojo telephoto lens iPad tablet apple hightech