CamNews

ថេបប្ល៊ែត 

iPad Mini ថ្មី អាចនឹងបង្ហាញខ្លួនក្រោយ iPad 5 ដែលនឹងបង្ហាញខ្លួននៅខែ កញ្ញា

បច្ចុប្បន្ន ដៃគូសហការរបស់ Apple ទើបតែផ្គត់ផ្គង់ឧបករណ៍គ្រឿងផ្សំ ផលិត iPad និង iPad
Mini ថ្មី ជាមួយនឹងបរិមាណគ្រប់គ្រាន់មួយ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការអតិថិជន នៅពេល
វាបង្ហាញខ្លួន។ ក្នុងនោះ iPad ជំនាន់ទី ៥ ត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅខែ កញ្ញា
ចំណែក iPad Mini 2 នឹងយឺតជាងនេះ។

និយាយពីរូបសណ្ឋាន iPad ជំនាន់ក្រោយ អាចនឹងមិនមានអ្វីផ្លាស់ប្តូរច្រើនឡើយ ទាំងរូប
សណ្ឋាន និងការរចនាម៉ូត Hardware។ ក្រុមហ៊ុនផលិត អាចធ្វើការ Update តែទៅលើ
chip ឬ RAM ប៉ុណ្ណោះ។ កាលពីចុងខែ មិថុនា នេះ មានរូបភាពគូ មួយចំនួនស្តីពី iPad 5
បានបង្ហាញឲ្យឃើញថា វាមានរាងស្តើងជាងមុន ២៥ % បើប្រៀបជាមួយ Version មុន។
ជាក់ស្តែង iPad 5 មានខ្នាតប្រវែង 232 x 178,5 x 7,9 mm ក្នុងពេលដែល iPad 4 version
Wi-Fi មានខ្នាតប្រវែង 241,2 x 185,7 x 9,4 mm។

iPad mini ថ្មី ត្រូវបានគេសង្ឃឹមថា នឹងបំពាក់នូវអេក្រង់ Retina

រីឯ iPad Mini ថ្មីត្រូវបានគេសង្ឃឹមថា មានអេក្រង់ជាប្រភេទ Retina ដែលមានកំរិត pixel
264 ppi ខ្ពស់ជាង 1,5 ដង បើប្រៀបនឹងចំនួន 162 ppi របស់ម៉ូដែលបច្ចុប្បន្ន។ ការបង្ហាញ
ខ្លួនរបស់ Model នេះអាចនឹងដល់ ចុងត្រីមាសទី IV ក្នុងឆ្នាំនេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPad Mini iPad 5 apple tablet hightech