CamNews

ថេបប្ល៊ែត 

លេចចេញនូវ ផ្ទៃខាងមុខស៊ុម របស់ iPad 5

iPad ជំនាន់ទី 5 ត្រូវបានលេចលឺចចាមអារាមឲ្យដឹងថា វាមានរូបរាង ស្រាលជាងមុន ស្តើងជាង
មុន និងផ្នែកនៃស៊ុមរបស់វា មានការរចនាម៉ូតស្រដៀងនឹង iPad mini។ រូបភាពពីរសន្លឹក ដែល
បានមកពី blog Nowhereelse របស់ប្រទេសបារាំង បានបញ្ជាក់ពីព័ត៌មាននេះ។

តាមរយះរូ​បភាពពីរសន្លឹកនេះ បានឲ្យឃើញថា ផ្នែកគែមៗរបស់ iPad 5 ត្រូវបានពង្រួមតូចជាងមុន
ដែលធ្វើឲ្យ Tablet នឹងមានរូបរាងតូចជាងមុន។ បើសិនជារូបភាពទាំងពីរនេះ ពិតប្រាកដមែននោះ
ច្បាស់ណាស់ថា Apple បានចាប់ផ្តើមដំណើរការផលិត iPad ជំនាន់បន្ទាប់ជាផ្លូវការហើយ។

យើងបានដឹងថា Nowhereelse ជាគេហទំព័រ blog មានស្នាដៃគួរឲ្យកត់សំគាល់មួយ ក្នុងការប្រមូល
ព័ត៌មានចចាមអារាម ដ៏ច្បាស់ការពីផលិតផល Apple៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: photo frame iPad 5 tablet apple hightech