Paul Deneve, អតីតនាយកប្រតិបត្តិ(CEO) របស់ Yves Saint Laurent ដែលជាក្រុមហ៊ុន Fashion
លំដាប់ខ្ពស់ ល្បីឈ្មោះមួយ ត្រូវបាន Apple អញ្ជើញមកធ្វើជា អនុប្រធាន (Vice President) ក្រុម
ហ៊ុននេះ។ អ្នកសង្កេតការណ៍បានសន្និដ្ឋានថា គាត់នឹងចូលរួមក្នុងការអភិវឌ្ឍន៍ iWatch។
"ពួកយើងមានភាពរីករាយ ស្វាគមន៍ លោក Paul Deneve ក្នុងការមកដល់ Apple" អ្នកនាំពាក្យ
របស់ Apple បានឆ្លើយតបទៅនឹង Bloomberg។ "គាត់នឹងធ្វើការក្នុងគំរោងពិសេស ជាមួយនឹង
តួនាទីជាអនុប្រធាន និងរាយការណ៍ផ្ទាល់ដល់លោក Tim Cook"។
ជាមួយនឹងបទពិសោធន៍ ទាំងការគ្រប់គ្រងបច្ចេកវិទ្យា ទាំង Fashion លោក Deneve ពិតជាសក្តិ
សមបំផុត ក្នុងតួនាទីរចនាម៉ូត ក្នុងនោះមានទាំង នាឡិកាឆ្លាតវៃ iWatch ផងដែរ។
នៅសប្តាហ៍នេះ ព័ត៌មានដែល Apple ដាក់លិខិតស្នើសុំ យកឈ្នោះ Brand iWatch នៅជប៉ុន
កាន់តែបង្ហាញថា ក្រុមហ៊ុន Apple នឹងចូលរួមប្រកួតប្រជែងលើទីផ្សារ SmartWatch ក្នុងពេល
ឆាប់ៗនេះមិនខាន៕
ដោយ៖ សិលា
ប្រភព៖ VE