គេហទំព័រ Engadget, គេហទំព័រដើម FCC (សហព័ន្ធគណកម្មាធិការទំនាក់ទំនង សហរដ្ឋអាមេ
រិច) ទើបតែបង្ហោះនូវរូបភាព និងព័ត៌មានមួយចំនួន ស្តីពីផលិតផលថ្មីមួយ ដែលត្រួវបានគេចាត់
ទុកថាជា ស្មាតហ្វូន Xperia A របស់ Sony មានឈ្មោះកូដ SO-04E។
ស្មាតហ្វូននេះ នៅមិនទាន់បង្ហាញខ្លួនជាផ្លូវការឡើយ ប៉ុន្តែបណ្តាព័ត៌មានបានផ្ញើឡើងដល់ FCC
បានឲ្យឃើញថា វានឹងមានអេក្រង់ទំហំ 5 inch Full-HD, camera 13MP, មេម៉ូរីក្នុង 16GB, អាច
បន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD, មាន Connector 4G និងថ្ម 2.300 mAh អាចដោះចេញ
មកក្រៅបាន។ មិនច្បាស់ថា CPU របស់ស្មាតហ្វូននេះ ដំឡើងដល់ Snapdragon 600 ថ្មី ឬនៅតែ
ប្រើស៊េរី S4 Pro ចាស់នោះទេ។
បច្ចុប្បន្ន Sony នៅមិនទាន់មានស្មាតហ្វូនណាប្រើ chip Snapdragon 600 នៅឡើយទេ រាប់ទាំង
ស្មាតហ្វូនស៊េរីខ្ពស់បំផុតសព្វថ្ងៃរបស់ខ្លួនគឺ Xperia Z ក៏កំពុងតែប្រើ CPU Snapdragon S4 Pro
Quad Core ដែរ។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានចចាមអារាមថា ស្មាតហ្វូន Sony Honami នឹងប្រើ
chip Snapdragon 800 ខ្លាំងបំផុតរបស់ Qualcomm។
ព័ត៌មានពីការបង្ហាញខ្លួនរបស់ Xperia A នៅតែស្ថិតជាអាថ៌កំបាំង ប៉ុន្តែនៅថ្ងៃទី ១៥ ខែឧសភា
ខាងមុខនេះ ប្រព័ន្ធទូរស័ព្ទចល័ត NTT DoCoMo របស់ជប៉ុន នឹងប្រារព្ធព្រឹត្តិការណ៍មួយ បង្ហាញ
ណែនាំនូវផលិតផលថ្មី ដែលអាចនៅក្នុងព្រឹត្តិការណ៍នោះ យើងអាចដឹងព័ត៌មានថ្មីស្តីពីស្មាតហ្វូន
Xperia A។
ខាងក្រោមនេះ គឺជារូបភាពចចាមអារាមមួយចំនួនទៀតស្តីពី Xperia A, ទស្សនាដូចតទៅ៖
ដោយ៖ សិលា
ប្រភព៖ VReview