CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple អាចនឹងបង្ហាញណែនាំ កាសស្តាប់តន្រ្តី Beats ប្រើរន្ធដោត Lightning ជួយឲ្យតន្រ្តីកាន់តែពិរោះ

ក្នុងការផ្លាស់ប្តូរព័ត៌មានខ្លះៗ នៅក្នុងកម្មវិធី MFi (Made For iDevice) Apple បានអនុញ្ញាតដល់បណ្តា ក្រុមហ៊ុនអភិវឌ្ឍកាសស្តាប់តន្រ្តី ធ្វើការតំណភ្ជាប់ជាមួយ iPhone, iPad តាមរយះរន្ធដោត Lightning ជំនួសឲ្យរន្ធដោតប្រភេទ 3,5 mm។ នៅពេលវេលាខាងមុខ ក្រុមហ៊ុននឹងដាក់ចេញកំណែ (Version Update) iOS ដើម្បីត្រូវគ្នាជាមួយនឹង ការកែសម្រួលនេះ។ 

ជាមួយនឹងការដែលប្រើប្រាស់តំណភ្ជាប់ប្រភេទ Lightning ដល់កាសស្តាប់តន្រ្តី វានឹងផ្តល់មកនូវបណ្តា ប្រសិទ្ធិភាពថ្មីៗ។ គំរូកាសស្តាប់តន្រ្តីប្រើថ្មមួយចំនួន នឹងយកថាមពលដោយផ្ទាល់ពី iPhone, iPad។ ក្នុងនោះអ្នកប្រើប្រាស់ ក៏អាចស្តាប់តន្ត្រីបណ្តើរ និងសាកថ្មទូរស័ព្ទបណ្តើរ ពីប្រភពថាមពលថ្ម នៅលើ កាសស្តាប់តន្រ្តីផងដែរ។ បើទោះជាប្រើរន្ធដោតប្រភេទថ្មី កាសស្តាប់តន្រ្តីសម្រាប់ iPhone, iPad នៅ តែធ្វើការបំពាក់នូវ micro និយាយទូរស័ព្ទ និងប៊ូតុងសម្រាប់បញ្ជាតំឡើងបន្ថយសម្លេង ដដែល។

កាសស្តាប់តន្រ្តី Beats នៅពេលអនាគត អាចប្រើតំណភ្ជាប់ប្រភេទ Lightning (រូបភាពតំណាង)

ការផ្លាស់ប្តូរនេះ ត្រូវបាន  Apple ដាក់ចេញស្របពេលដែលក្រុមហ៊ុនទិញយក Beats Electronics។  9to5Mac បានវិភាគថា Apple អាចនឹងបង្ហាញបណ្តាគំរូកាសស្តាប់តន្រ្តីថ្មី មានការរចនាម៉ូតផ្តាច់មុខ សម្រាប់ iPhone, iPad ជាមួយនឹងគុណភាពសម្លេង មានការប្រសើរជាងមុនគួរឲ្យកត់សំគាល់ និងមាន Features ល្អឯកជាច្រើន។ ការដែលទិញយក Beats ក្នុងតំលៃ ៣ ពាន់លានដុល្លារ Apple មិនត្រឹមតែ មាននៅក្នុងដៃនូវសេវាកម្មតន្ត្រី Beats Music, ស្លាកយីហោ (Brand Name) កាសស្តាប់តន្រ្តី ដ៏ល្បី ឈ្មោះប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងនៅមានគម្រោងរាប់មិនអស់ទៀត បំណងចង់ ក្តោបក្តាប់លើ ទីផ្សារតន្រ្តីផងដែរ៕ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple Beats headphone Lightning port Hightech