ថ្មីៗនេះ អ្នកស្រាវជ្រាវ Matt Margolis បានឲ្យដឹងថា Apple នឹងបំពាក់នូវថ្មថាមពលពន្លឺព្រះអាទិត្យ ចូលទៅក្នុងអេក្រង់កញ្ចក់ sapphire នៅលើ iPhone ជំនាន់បន្ទាប់។ បណ្តាបន្ទះថ្មថាមពលពន្លឺព្រះ អាទិត្យនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចសាកថ្មដល់ឧបករណ៍របស់ខ្លួនបាន តាមរយះ សកម្មភាពផ្សេងៗ នៅក្រោមពន្លឺព្រះអាទិត្យ។ អ្នកស្រាវជ្រាវ Margolis បានជឿជាក់ថា បច្ចេកវិទ្យា ថ្មីនេះ នឹងធ្វើឲ្យកាន់តែប្រសើរឡើង ថាមពលថ្ម នៅលើ iPhone ជំនាន់បន្ទាប់។
គំនិតបំពាក់នូវថ្ម ពន្លឺព្រះអាទិត្យ ត្រូវបាន Apple ដាក់ចេញមក តាំងពីយូរមកហើយ
ព័ត៌មាននេះ ត្រូវបានលេចេញមក បន្ទាប់ពីរោងចក្រមួយចំនួន ដែលផលិតឧបករណ៍គ្រឿងផ្សំ ដល់ Apple នៅឯអារីហ្សូណា បានចាប់ផ្តើមបំពាក់នូវបច្ចេកវិទ្យា ថ្មថាមពលពន្លឺព្រះអាទិត្យ ចូល ទៅក្នុងឧបករណ៍គ្រឿងផ្សំមួយចំនួន ដែលពួកគេ ផ្តល់មកឲ្យ។ ក្នុងចំណោមឧបករណ៍ទាំងនេះ ផលិតផលមួយចំនួន មានបំពាក់នូវបច្ចេកវិទ្យា ថ្មថាមពលពន្លឺព្រះអាទត្យ ដែលត្រូវបាន Apple ចុះឈ្មោះសុំយកប៉ាតង់បានជោគជ័យ កាលពីខែកុម្ភះ ឆ្នាំ២០១៣ កន្លងទៅនេះ។ តាមរយះប៉ាតង់ ខាងលើ បណ្តាបន្ទះថ្មថាមពលពន្លឺព្រះអាទិត្យ នឹងអាចត្រូវបានបំពាក់ជចូលជាមួយនឹង អេក្រង់ TouchScreen របស់ឧបករណ៍។
ប៉ាតង់ដែល Apple ចុះឈ្មោះបានជោគជ័យ កាលពីខែកុម្ភះ ឆ្នាំ២០១៣ ដើម្បីអាចប្រើ បច្ចេកវិទ្យា បំពាក់ថ្មថាមពលពន្លឺព្រះអាទិត្យ ជាមួយអេក្រង់
ជាក់ស្តែង អ្វីទាំងអស់គឺស្ថិតក្នុងភាព ជាការចចាមអារាមនៅឡើយ ដោយមិនទាន់មានការ បញ្ជាក់ ជាផ្លូវការណាមួយពីខាងក្រុមហ៊ុន Apple នៅឡើយទេ។ ដូច្នេះបច្ចេកវិទ្យានេះ ពិតជាមាននៅលើ iPhone 6 មែនឬក៏អត់នោះ មានតែត្រូវរង់ចាំដល់ពេលដែល វាបង្ហាញខ្លួន ជាផ្លូវការប៉ុណ្ណោះ ទើបអ្វីៗ យើងនឹងដឹងច្បាស់លាស់ ពិតប្រាកដ។ ប៉ុន្តែបើសិនជា បច្ចេកវិទ្យាថ្មីនេះ វាពិតជាមាន បំពាក់នៅលើ iPhone ជំនាន់បន្ទាប់មែននោះ នោះ iPhone កាន់តែមានភាពអស្ចារ្យ ថែមមួយកំរិត ទៀត ហើយអ្នកប្រើប្រាស់វា ក៏នឹងលែងព្រួយបារម្ភ ពីថាមពលថ្មនៅលើ iPhone របស់ខ្លួន ទៀត ដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing