CamNews

ទូរស័ព្ទ 

បើកប្រអប់ LG G3 Beat ស្មាតហ្វូនកំណែតូច របស់ LG G3

ជំនួសឱ្យការហៅឈ្មោះស្មាតហ្វូនកំណែតូច របស់ LG G3 ថាជា  G3 Mini ដែល LG ធ្លាប់បាន
ធ្វើឡើងពីមុនមក ពេលនេះ G3 Mini ត្រូវបានគេហៅថា G3 Beat ។

G3 Beat មិនស្ថិតនៅក្នុងលំដាប់ស្មាតហ្វូនកំពូលៗនោះទេ ប៉ុន្ដែ វាត្រូវបាន LG ចាត់ជាទូរស័ព្ទ
ឆ្លាតវៃ ប្រភេទមធ្យម។ G3 Beat មានអេក្រង់ 5 inch HD មានរូបរាងតូច និងមិនបានល្អប៉ុន្មាន
ធៀបនឹងកំណែដើម LG G3 របស់វា ដែលមានអេក្រង់ 5,5 inch រីសូលូសឹន ប្រភេទ 2K យ៉ាង
ត្រជាក់ភ្នែក។

ប៉ុន្ដែ រចនាបទនៃរូបរាង ដែលមានគែមដ៏ស្ដើង នៅលើស្មាតហ្វូនទាំងពីរម៉ូដែលនេះ មានភាព
ប្រហាក់ប្រហែលនឹងគ្នា។ អេក្រង់របស់ LG G3 Beat លាតសន្ធឹងលើផ្ទៃក្រឡា ៧៤,១ភាគរយ
នៃផ្ទៃខាងមុខ ជួយឱ្យទូរស័ព្ទនេះ មើលទៅដូចតូច បើទោះអេក្រង់ ឡើងដល់ 5 inch ។

នៅខាងក្នុង ក្រុមហ៊ុន LG បំពាក់ឱ្យ G3 Beat នូវប្រូសេសឺរ Snapdragon 400 4-core កម្រិត
1,2 GHz, GPU Adreno 305 និង RAM 1 GB រួមនឹងអង្គចងចាំក្នុង 8 GB និងមានរន្ធសម្រាប់
អង្គចងចាំខាងក្រៅ។ រីឯប្រព័ន្ធកាមេរ៉ារបស់ G3 Beat ក៏ត្រូវបន្ទាបចុះមកត្រឹម 8 megapixel និង
1,1 megapixel ប៉ុន្ដែ កាមេរ៉ានេះ ក៏នៅតែត្រូវបានបំពាក់សេនសឺរឡាស៊ែរ សម្រាប់មុខងារចាប់
រូប​ភាព autofocus ល្បឿនលឿន។

LG G3 Beat ក៏មានគ្រាប់ចុចនៅផ្នែកខាងខ្នង ដែលមានភាពប្លែកភ្នែក។ ម៉ាស៊ីននេះ មានតំណ
ភ្ជាប់ Bluetooth 4.0, Wi-Fi ស្តង់ដា b/g/n រួមនឹង NFC និងប្រព័ន្ធ 4G LTE ។ ស្មាត​ហ្វូន LG G3
Beat ដំណើរការដោយប្រព័ន្ធ​ប្រតិ​បត្តិ Android 4.4 KitKat រួម​នឹង ថ្មដែលមានថាមពល 2.540
mAh ។

LG G3 Beat មានតម្លៃប្រហែល ៤០០ដុល្លារអាមេរិក ខណៈដែលកំពូល​ស្មាត​ហ្វូន LG G3 មាន
តម្លៃប្រហែល ៦៤០ ដុល្លារអាមេរិក។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gadgets.ndtv/tech