បើយោងតាមព័ត៌មានពីគេហទំព័រ PhoneArena, Samsung កំពុងតែរៀបចំធ្វើការបង្ហាញណែនាំនូវ ឧបករណ៍ចម្លែកមួយ ដែលមានឈ្មោះកូដ SM - T2558។ ចំនុចពិសេសសម្រាប់ឧបករណ៍នេះ គឺវា មានទំហំអេក្រង់ដល់ទៅ ៧ អ៊ីន ឯណោះ។
Samsung SM - T2558 និង Samsung Galaxy S5
Samsung SM - T2558 នឹងបំពាក់នូវអេក្រង់ទំហំ 7 inch, រីសូលុយហ្សិន 1280 x 720 pixel ប្រើប្រាស់ CPU Quad Core 1.2 GHz, RAM 1,5 GB។ ស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយទំហំ 8 MP កាមេរ៉ាមុខទំហំ 2 MP មានតំណភ្ជាប់ LTE និង 3G ហើយវាប្រើប្រព័ន្ធប្រតិបត្តិកា Android 4.3 Jelly Bean។
ខុសប្លែកពី Tablet ទំហំ 7 inch ដូចជា Galaxy Tab 4 7.0, Galaxy Tab 3 7.0, ឧបករណ៍ SM - T2558 បែរជាមានការរចនាម៉ូតបណ្តោយរាងវែង ហើយទទឹងរាងខ្លី (មានរាងតូចទ្រវែង) ដូចទៅនឹងបណ្តាស្មាត ហ្វូនធម្មតាបច្ចុប្បន្នេះ។ ស្មាតហ្វូនទំហំធំថ្មីរបស់ Samsung នេះមានខ្នាតប្រវែង (វិមាត្រ) 191,24 x 99,7 x 89,5 mm និងទម្ងន់ 245 g។ ជាមួយនឹងវិមាត្រ និងទម្ងន់ដូចខាងលើនេះ ស្មាតហ្វូនថ្មីរបស់ Samsung នឹងមិនបង្កការលំបាកអ្វីច្រើន ដល់បណ្តាអ្នកប្រើប្រាស់ ដែលមានបាតដៃរាងតូចនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួនរបស់ Samsung SM - T2558:
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview