ដំណឹងល្អមួយ សំរាប់អ្នកដែលចង់ប្រើប្រាស់មេម៉ូរីទំហំច្រើនៗ នៅលើ Tablet និងទូរស័ព្ទ
ព្រោះថាពេលនេះ Samsung កំពុងចាប់ផ្តើមផលិតបណ្តា chip flash 128GB។
តាមប្រភពពីក្រុមហ៊ុនកូរ៉េខាងត្បូង បណ្តា chip នេះនឹងត្រូវបានផលិតជាមួយបច្ចេកវិទ្យា
10nm។ គេហទំព័រ PhoneArena បានឲ្យដឹងថា ជាមួយបច្ចេកវិទ្យាថ្មីនេះ នឹងជួយឲ្យបណ្តា
បន្ទះ chip ដែលត្រូវបានផលិត មានតំលៃថោកជាងមុន និងបរិមាណច្រើនជាងមុន។
ល្បឿន Read របស់បណ្តា chip ដែលនិយាយខាងលើនេះ ឡើងដល់ 400Mbps ហើយ
Samsung កំពុងកំនត់ប្រើប្រាស់បណ្តាបន្ទះ chip ទាំងនេះនៅលើកាតមេម៉ូរី microSD របស់
ខ្លួន។ សង្ឃឹមថាបណ្តាផលិតផលចុងក្រោយរបស់ Samsung នឹងបង្ហាញខ្លួន ឲ្យអតិថិជន
បានប្រើប្រាស់ ក្នុងអនាគតដ៏ខ្លីខាងមុខនេះចុះ ៕
ដោយ៖ សិលា
ប្រភព៖ VReview