“iPhone”, បើនិយាយដល់ឈ្មោះស្មាតហ្វូនមួយនេះ ច្បាស់ណាស់ថា មនុស្សភាគច្រើនសុទ្ធតែបាន
ស្គាល់វាហើយថា វាជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលកំពុងតែមានការពេញនិយម
ប្រើប្រាស់ជាច្រើន ពីអ្នកនិយមប្រើប្រាស់ស្មាតហ្វូន ហើយអ្វីដែល មាននៅលើ iPhone អ្នកប្រើ
ប្រាស់វា ប្រាកដជាបានដឹងច្រើនហើយ។ ប៉ុន្តែប្រហែលជានៅមានការពិតមួយចំនួនស្តីពី iPhone
ដែលអ្នកអាចមិនទាន់បានដឹងអំពីវា។ តើវាជាអ្វីខ្លះទៅ? តាមដានខាងក្រោមទាំងអស់គ្នា៖
១. iPhone របស់ Apple មិនមែនជា iPhone ដំបូងគេឡើយ
មិនយូរប៉ុន្មាន បន្ទាប់ពីពេល iPhone របស់ Apple បានបង្ហាញខ្លួន ក្រុមហ៊ុន Cisco បានធ្វើការប្តឹង
Apple ព្រោះរំលោភសិទ្ធិប្រើប្រាស់ឈ្មោះ Brand ពេលដែលបានដាក់ឈ្មោះដល់ស្មាតហ្វូនរបស់
គេថា iPhone។ ពេលនោះ iPhone គឺជាឈ្មោះ Brand របស់ Cisco ហើយវាគឺជាឧបករណ៍ VoIP
មួយ សំរាប់អនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវាកម្ម Skype ដោយមិនចាំបាច់មានកុំព្យូទ័រ។ iPhone
របស់ Cisco ត្រូវបានបង្ហាញណែនាំមុន ២២ ថ្ងៃ ទើប Apple ធ្វើការបង្ហាញខ្លួន iPhone របស់ខ្លួន។
២. រាល់បណ្តាពាណិជ្ជកម្ម ពេលវេលានៅលើ iPhone តែងតែម៉ោង 9:42 ព្រឹក
លោក Steve Forstall (អតីតនាយកប្រតិបត្តិ) របស់ Apple ធ្លាប់បានចែករំលែកឲ្យដឹងថា ពេលវេលា
នៅលើ iPhone តែងតែជាម៉ោង 9:42 ព្រឹក ព្រោះថានោះគឺជាពេលវេលាដែល Apple បង្ហាញណែនាំ
ផលិតផល។
៣. រូបភាពរបស់អ្នកចម្រៀង Bono ត្រូវបានព្រីននៅក្នុង iPhone
ដើម្បីមើលឃើញរូបភាពនេះ អ្នកប្រើប្រាស់ត្រូវបើក Application Music នៅលើ iPhone ហើយអូស
រហូតដល់ icon "Artists" នៅផ្នែកខាងក្រោមនៃអេក្រង់។ icon "Artists" ត្រូវបាន Apple រចនាម៉ូត
យកតាមរូបភាពរបស់អ្នកចម្រៀង Bono មេក្រុមរបស់ក្រុម rock U2។
៤. Steve Jobs បានប្រើ iPhone ដើម្បីហៅទៅទូរស័ព្ទ លេងសើចជាមួយហាងកាហ្វេ
ពេលបង្ហាញណែនាំ iPhone ដំបូងគេនៅឆ្នាំ ២០០៧ លោក Steve Jobs ដែលពេលនោះ លោកគឺជា
អគ្គនាយករបស់ Apple បានប្រើប្រាស់ឧបករណ៍នេះ ដើម្បីហៅទូរស័ព្ទលេងសើចជាមួយ ហាងកាហ្វេ
Starbucks នៅក្បែរនោះ។ គាត់បានក្លែងធ្វើជាកុម្មង់ទិញកាហ្វេទឹកគោចំនួន ៤.០០០ (បួនពាន់) កែវ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ zing