CamNews

ទូរស័ព្ទ 

អេក្រង់ iPhone 6 នឹងមានកំរិតរីសូលុយហ្សិន ខ្ពស់ជាងមុន

Apple អាចនឹងបញ្ចេញនូវ iPhone 6 ពីរម៉ូដែលផ្សេងគ្នា នៅក្នុងឆ្នាំនេះ។ ម៉ូដែលទីមួយគឺជា iPhone មានទំហំអេក្រង់ 4,7 inch ហើយម៉ូដែលមួយទៀតគឺជា iPhone ដែលមានទំហំអេក្រង់ 5,5 inch ស្ថិត ក្នុងប្រភេទជា Phablet (ស្មាតហ្វូនកាត់ Tablet)។

កាលពីខែមេសា កន្លងទៅនេះ Ming-Chi Kuo អ្នកវិភាគមកពី KGI Seurity ធ្លាប់បានបញ្ចេញនូវព័ត៌មាន ជាច្រើនស្តីពីការរចនាម៉ូត និងគុណភាពនៃអេក្រង់ របស់ iPhone ជំនាន់បន្ទាប់។ ក្នុងនោះ  iPhone 6 នឹងមានអេក្រង់ទំហំ 4,7 inch កំរិតរីសូលុយហ្សិន 1.334 x 750 pixel។ ជាក់ស្តែង បើយោងតាមរបាយ ការណ៍ថ្មីៗ ពីបណ្តាប្រភពព័ត៌មានល្បីៗ បានឲ្យដឹងថា ព័ត៌មានដែល Kuo បញ្ចេញមកនោះ គឺមិនជា ច្បាស់ការនោះទេ។

iPhone 6 នឹងមានអេក្រង់ គុណភាពបង្ហាញពន្លឺច្បាស់ល្អជាងមុន គឺមិនដូចអ្វីដែលបណ្តាព័ត៌មាន ចចាមអារាមកាលពីមុននិយាយឡើយ

អ្នករាយការណ៍ព័ត៌មាន Mark Gurman របស់គេហទំព័រ 9to5Mac បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ របស់ Apple នឹងត្រូវបានបំពាក់អេក្រង់មានកំរិតរីសូលុយហ្សិនដល់ទៅ 1.704 x 960 pixel។ បើទោះជា មិនទាន់ប្រាកដជាផ្លូវការនៅឡើយ ប៉ុន្តែ Mark បានកំណត់បញ្ជាក់ថា វាគឺជាកំរិតរីសូលុយហ្សិន របស់ គំរូស្មាតហ្វូន ដែលកំពុងត្រូវបាន Apple ធ្វើពិសោធ។

iPhone ថ្មីអាចនឹងប្រើប្រាស់ប្រភេទ chip A8 ថ្មីបំផុត។ ស្មាតហ្វូននឹងមានការរចនាម៉ូតស្តើង បណ្តា គែមនៃស្មាតហ្វូន មានរាងមូលៗ និងមានផ្គត់ផ្គង់ NFC ផងដែរ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 6 screen higher resolution smartphone apple hightech