រូបភាពសំបកក្រោយ ដែលត្រូវបានចាត់ទុកថាជារបស់ iPhone ថ្មី បានបង្ហោះដោយ blogger មួយ
មានឈ្មោះថា "7mob" ដែលបាននិយាយណែនាំខ្លួនថា មានមិត្តភក្តិធ្វើការនៅរោងចក្រ Foxconn 
ឯប្រទេសចិន។ តាមរូបភាពនៃសំបកនេះ យើងសង្កេតឃើញថា ដូចទៅនឹងបណ្តាព័ត៌មានចចាម
អារាមស្តីពី iPhone តំលៃថោក ក្នុងរយះពេលថ្មីៗកន្លងទៅនេះ។
iPhone តំលៃថោកថ្មី មានការរចនាម៉ូតផ្នែកខាងក្រោយស្រដៀងនឹង iPhone 5។ Microphone ប្រ-
ឆាំងនឹងភាពអ៊ូអរ នៃស្មាតហ្វូន ត្រូវបានបំពាក់នៅចន្លោះកណ្តាលនៃ អំពូល flash LED និង camera
 ក្រោយ។ Logo Apple និងអក្សរ iPhone នៅតែដាក់នៅកន្លែងដដែលដូច Version មុនៗនៅផ្នែកខាង
ក្រោយ ប៉ុន្តែបែរជាមានពណ៌ខ្មៅ ជំនួសឲ្យពណ៌ទឹកប្រាក់ភ្លឺ។
តាមប្រភពបានឲ្យដឹងថា ពណ៌ត្រួយចេក គឺជាពណ៌មួយ ក្នុងចំណោមពណ៌ជាច្រើនទៀត របស់
iPhone តំលៃថោក ដែលពណ៌ដទៃផ្សេងទៀតអាចជា ពណ៌លឿង ខៀវ ផ្កាឈូក និងស រីឯពណ៌
ខ្មៅ គឺមិនបានឃើញ បង្ហើបថាមានឡើយ។
ក្នុងនោះរូបភាពរចនាម៉ូត ដែលត្រូវបានចាត់ទុកថាជារបស់ iPad 9,7 inch ជំនាន់បន្ទាប់ បានឲ្យ
ឃើញថា វាមានរូបរាងស្រដៀង iPad Mini។ ក្រៅពីនេះ ទំហំខ្នាតប្រវែងរបស់វា ក៏តូចជាងមុន
បើប្រៀបជាមួយ iPad 4 តាំងពីប្រវែងទទឹង បណ្តោយ និងកម្រាស់។ ជាក់ស្តែង iPad 9,7 ជំនាន់
ថ្មីមានទំហំខ្នាតប្រវែង 232 x 178,5 x 7,9 mm រីឯ iPad 4 Version Wi-Fi គឺ 241,2 x 185,7 x 9,4
mm។
ប្រភពក៏បានឲ្យដឹងបន្ថែមថា iPad 5 អាចនឹងបង្ហាញខ្លួននៅចន្លោះពាក់កណ្តាលខែ កញ្ញា និងខែ
តុលា ក្នុងឆ្នាំនេះ៕
ដោយ៖ សិលា
ព្រភព៖ VE