CamNews

ទូរស័ព្ទ 

[Rumor] LG នឹងបង្ហាញ "G2 mini" នៅពិព័រណ៌ CES 2014: អេក្រង់ 4,7", Snapdragon 800, RAM 2GB

បើយោងតាមប្រភពផ្តាច់មុខរបស់គេហទំព័រ TechBlog បានឲ្យដឹងថា LG កំពុងតែរៀបចំ បង្ហាញខ្លួន នូវវើហ្សិនទំហំតូចមួយរបស់ LG G2 ជាមួយនឹងឈ្មោះកូដ "G2 mini"។ ស្មាតហ្វូននេះ បំពាក់នូវ អេក្រង់ទំហំ 4,7" (មិនមែន 5,2" ទេ)។ គួរឲ្យសោកស្តាយ ដែលប្រភពមិនបាននិយាយឲ្យដឹងច្បាស់ ពីកំរិតរីសូលុយស្យុងថា វានៅតែមានកំរិត Full-HD 1080p ឬត្រូវបន្ថយមកនៅ HD 720p។ 

ចំពោះលក្ខណៈសម្បត្តិដែលនៅសល់ គឺដូចទៅនឹង G2 ដែរ ក្នុងនោះរួមមាន Chip Quad Core Snapdragon 800, RAM 2GB។

LG G2 នឹងមានម៉ូដែលបង្រួមតូចមួយ ដែលមានលក្ខណៈសម្បត្តិ ស្រដៀងគ្នា?

ស្មាតហ្វូនត្រូវបានដឹងថា នឹងត្រូវបង្ហាញខ្លួននៅក្នុងការតាំងពិព័រណ៌  CES 2014 ដែលនឹងប្រារព្ធធ្វើ ឡើងនៅខែក្រោយនេះ ប៉ុន្តែនៅមិនទាន់ច្បាស់ថា LG នៅបន្តប្រើប្រាស់ ឈ្មោះ "G2 mini" ទៀតឬ ក៏អត់ទេ ពេលវាបង្ហាញខ្លួនជាផ្លូវការ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- Samsung បង្ហោះវីដេអូពាណិជ្ជកម្ម ដល់ Galaxy J (ស្អាត ប្រណិត​ តែរាងសាមញ្ញ)?
- Microsoft ត្រូវបានរំពឹងថា នឹងវ៉ាឈ្នះ Apple ក្នុងរយះពេល ៣ឆ្នាំ ខាងមុខទៀត

- វីដេអូ Concept iPhone 6 មានអេក្រង់៣ជ្រុង មានភ្លើងសញ្ញាណលោត ត្រង់កន្លែងដោតសាកថ្ម

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Rumor LG mini G2 CES 2014 Smartphone Hightech