អ្នកវិភាគ Peter Misek របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Jefferies បានធ្វើការសន្និដ្ឋានថា iPhone
ជំនាន់ថ្មី (ហៅបណ្តោះអាសន្ន iPhone 5S) អាចនឹងចាប់ផ្តើមផលិត ចាប់ពីចុង ខែកក្កដា ឆ្នាំ២០១៣
ខាងមុខនេះ និងដាក់បង្ហាញខ្លួន នៅចន្លោះខែកញ្ញា និងតុលា ឆ្នាំនេះ។
ការសន្និដ្ឋាននេះ គឺស្របជាមួយព័ត៌មានដែលបាន លេចឮកាលពីពេលថ្មីៗនេះថា Foxconn (ដៃគូ
សហការផលិត iPhone របស់ Apple) កំពុងតែជ្រើសរើសបុគ្គលិកធ្វើការ ចំនួនយ៉ាងច្រើន។
លោក Misek បានសន្និដ្ឋានថា Apple នឹងបញ្ចេញលក់ iPhone 5S ក្នុងរដូវស្លឹកឈើជ្រុះ(នៅអាមេរិច)
ហើយអាចផលិតចាប់ពី ២៥ ដល់ ៣០ លានគ្រឿង ក្នុងត្រីមាសទី៣ ឆ្នាំ ២០១៣នេះ។ បន្ទាប់មក នឹង
ផលិតចាប់ពី ៥០ ដល់ ៥៥ លានគ្រឿង នៅចុងឆ្នាំនេះ។
បើតាមព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា iPhone ជំនាន់ក្រោយ នឹងប្រើប្រាស់ Chip ខ្លាំង
លឿនជាងមុន អាប់ដេត កាមេរ៉ា ថ្មប្រើបានយូរជាងមុន និងមានព័ត៌មានចចាមអារាមមួយ នៅនិ-
យាយបន្ថែមថា iPhone 5S នឹងមាន Support NFC ទៀតផង៕
ដោយ៖ សិលា
ប្រភព៖ Zng