ថ្មីៗនេះគេហទំព័រ iFixYouri បានបើកប្រអប់ iPhone 5 ពណ៌.សមួយរបស់គេ ហើយយកវាមក
ធ្វើពិសោធ ពីលទ្ធភាពការពារភាពឆ្កូតនៃអេក្រង់ និងកំរិតរឹងមាំនៃតួទូរស័ព្ទទាំងមូល នៅពេល
ទំលាក់ និងគប់ស្មាតហ្វូនចុះក្រោម។
អេក្រង់ការពារភាពឆ្កូត ជាកត្តាចំបងមួយរបស់ស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននេះ។ ដូច្នេះវាគ្មានអ្វី
ភ្ញាក់ផ្អើលឡើយដែលកូនសោ រឺឧបករណ៍មុខស្រួចដទៃផ្សេងទៀតមិនបង្កឲ្យមានស្នាមឆ្កូតអ្វីដល់
អេក្រង់របស់ iPhone 5។ បន្ទាប់មក អ្នកពិសោធន៍ក្នុងវីដេអូនេះ បានទំលាក់ស្មាតហ្វូនពីកំរិតកំពស់
ផ្សេងគ្នា ចាប់ផ្តើមពីកំពស់ត្រឹមក្បាលជង្គង់, ចង្កេះ, ដើមទ្រូង និងចុងក្រោយខ្ពស់ហួសក្បាល។
ការសាកល្បងភាពរឹងមាំរបស់ iPhone 5 ដោយការគប់លើកំរាលឥដ្ឋ
នៅក្នុងវីដេអូ ធ្លាក់ដល់ 6 រឺ 7លើកទើបកញ្ជក់អេក្រង់ iPhone ថ្មីបែក និងមានស្មាមឆ្កូតបន្តិចបន្តួច
ពីរបីកន្លែងនៅលើតួស្មាតហ្វូន។ តាមរយះលទ្ធផលនៃការសាកល្បងរបស់ iFixYouri បានឲ្យយើង
ដឹងថា Hardware របស់ iPhone 5 មានគុណភាពខ្ពស់ មានលទ្ធភាពប្រឆាំងនឹងភាពឆ្កូត និងបោក
គប់បានល្អគួរសម។ ជាក់ស្តែងទោះយ៉ាងណា អ្នកគួរតែនៅជ្រើសរើសការបិទអេក្រង់ និងប្រើសំបក
ការពារ ដើម្បីថែរក្សាទូរស័ព្ទជាទីស្រលាញ់របស់អ្នកនៅស្អាតល្អ បានយូរអង្វែង៕
ដោយ៖ សិលា
ប្រភព៖ TTE