CamNews

ទូរស័ព្ទ 

លេចចេញរូបភាព ជាក់ស្តែងរបស់ iPhone 5C សំរាប់បង្ហាញណែនាំដល់ អ្នកសារព័ត៌មាន

នៅលើគេហទំព័រ Mobilissimo.ro របស់ Rumani ទើបតែបង្ហោះនូវរូបភាពមួយ ដែលត្រូវបានគេ
ចាត់ទុកថា ជារូបភាពដែល Apple នឹងប្រើប្រាស់ដើម្បីធ្វើការបង្ហាញណែនាំ ដល់អ្នកសារព័ត៌
មាន នៃគំរូ iPhone 5C។

តាមរយះរូបភាពនេះបានបង្ហាញឲ្យឃើញថា គំរូ iPhone នេះមានពណ៌ស និងផ្នែកខាងមុខ
គឺជា Interface របស់ iOS 7។ ក្រៅពីនេះ គេហទំព័រខាងលើនៅបានបង្ហោះ រូបភាព iPhone
5C ជាមួយស្រោមសំបកខាងក្រោយមួយទៀត ផងដែរ។

បើតាមព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ iPhone 5C នឹងជំនួសឲ្យ iPhone 5 ក្នុងស៊េរី
ផលិតផលរបស់ Apple។ គំរូស្មាតហ្វូននេះ ត្រូវបានសន្និដ្ឋានថា នឹងធ្វើការដាក់លក់នៅលើ
ទីផ្សារ រួមជាមួយ iPhone 5S នៅចុងខែកញ្ញា ឬដើមខែតុលា ខាងមុខនេះ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Appear Press Photo iPhone 5C smartphone apple hightech