CamNews

ទូរស័ព្ទ 

Apple អាចនឹងធ្វើការបង្ហាញខ្លួន iPhone 5S នៅដើមឆ្នាំក្រោយ

បើតាមប្រភពពី DigiTime បានឲ្យដឹងថា Apple កំពុងរៀបចំឲ្យផលិតគំរូសាកល្បង
របស់
ស្មាតហ្វូន iPhone 5S ពី 5ម៉ឺនដល់ 10ម៉ឺនគ្រឿង។

អាចនិយាយបានថា Apple នឹងសំរេចចិត្តជុំរុញល្បឿននៃការបង្ហាញខ្លួន iPhone ថ្មីព្រោះហេតុ
ផលមានកំហុសច្រើនពេកនៅលើ iPhone 5។ តាមសេចក្តីប្រកាសរបស់ DigiTimes បានឲ្យដឹង
ថា Apple នឹងចាប់ផ្តើមផលិតបណ្តាគំរូ iPhone 5S នៅក្នុងខែធ្នូខាងមុខនេះ។ ចំនួនផលិតសាក
ល្បងគឺពី 5ម៉ឺនដល់ 10ម៉ឺនគ្រឿង។

iPhone 5S អាចនឹងកែប្រែនូវកំហុស Hardware មួយចំនួនដែលកើតមាននៅលើ iPhone 5

តាមលទ្ធភាព iPhone 5S អាចនឹងធ្វើការបង្ហាញណែនាំភ្លាមនៅត្រីមាសទី I/2013 អាចនឹងជាខែ
មីនា។ បើសិនជារឿងនេះជាការពិត នេះគឺជាលើកទីមួយហើយដែល iPhone ស៊េរីថ្មីនឹងត្រូវបាន
ធ្វើការបង្ហាញណែនាំនៅដើមឆ្នាំ។ កាលពីមុន បណ្តាម៉ូដែលរបស់ iPhone ធ្លាប់បានណែនាំនៅខែ
មិថុនា ក្រោយមកប្តូរទៅខែកញ្ញា និងតុលាវិញ ក្នុងរយះពេលពីរឆ្នាំកន្លងមកនេះ។

តាម DigiTimes ដដែល Apple នឹងបន្តបង្ហាញខ្លួន iPad ស៊េរីថ្មីនៅត្រីមាសបន្ទាប់នៃឆ្នាំ 2013 (ត្រី
មាសទី II) ដែលលទ្ធភាពច្រើនអាចនឹងជា iPad mini អេក្រង់ Retina ដែលបានលេចលឺតាមព័ត៌មាន
ចចាមអារាមកន្លងទៅនេះ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: iPhone 5S iPhone 5 next year apple smartphone hightech