ការប្រៀបធៀបអំពីកម្មវិធីស្កេនក្រយៅដៃ រវាងស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និងស្មាតហ្វូនរបស់
Samsung នេះ អាចជួយឱ្យដឹងច្បាស់ថា Galaxy S5 ឬ iPhone 5S គឺជាទូរស័ព្ទឆ្លាតវៃ ដែលងាយ
ស្រួលប្រើកម្មវិធីនេះ។
បន្ទាប់ពីក្រុមហ៊ុន Apple បានបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃ ទៅលើប៊ូតុង home ឈ្មោះ Touch
ID នៅលើ iPhone 5s ក្រុមហ៊ុន Samsung ក៏បានប្រញាប់តាមទាន់សភាពការណ៍ ដោយបន្ទាន់
សម័យមុខងារនេះ នៅលើ Galaxy S5 ថ្មីបំផុតរបស់ខ្លួន។
ក្រោយពីបានបង្ហាញខ្លួន និងបានសាកល្បង មានមតិជាច្រើន និយាយខុសៗគ្នា ទៅលើដំណើរការ ក៏ដូចជាភាពងាយស្រួលរបស់បច្ចេកវិទ្យាស្គាល់ក្រយៅដៃ នៅលើម៉ាស៊ីនទាំង ២ របស់ Apple និង
Samsung នេះ។
បច្ចេកវិទ្យាស្គាល់ក្រយៅដៃ Touch ID នៅលើ iPhone 5s ដំណើរការ ដោយការសង្កត់ម្រាមដៃ
ទៅលើប៊ូតុង Home ចំណែក នៅលើ Galaxy S5 អ្នកប្រើប្រាស់ ត្រូវអូសម្រាមដៃ ដើម្បីឱ្យម៉ាស៊ីន
ស្គាល់។
វីដេអូខាងក្រោមនេះ នឹងប្រៀបធៀបអំពីមុខងារស្គាល់ក្រយៅដៃ នៅលើម៉ាស៊ីនទាំង ២ គឺ iPhone
5s និង Galaxy S5 ដើម្បីជាភ័ស្ដុតាង សម្រាប់វិភាគ ក្នុងករណីប្រើប្រាស់ជាក់ស្ដែង។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gsmarena/Youtube