ឈ្មោះហៅរបស់ស្មាតហ្វូនស៊េរីថ្មី ដែលមានកាមេរ៉ា 20 megapixel របស់ Sony ទើបតែលេចចេញ
តាមរយះរូបថតពាណិជ្ជកម្មមួយសន្លឹក ដែលបង្ហាញឲ្យឃើញថា ឈ្មោះរបស់វាអាចជា Xperia Z
One (ឬ Xperia Z1)។ ដូចនឹង Xperia Z, Z One ក៏មានបីពណ៌សំរាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ
ស និងស្វាយ ជាមួយសំបកផ្នែកខាងក្រោយធ្វើពីកញ្ចក់រលោង និងរាបស្មើ។
ជាក់ស្តែងរូបសណ្ឋាន Hardware របស់ Xperia Z One នឹងមានការអាប់ឌេតច្រើនបើប្រៀបនឹងរាម
ច្បងរបស់ខ្លួន Xperia Z។ នៅលើឧបករណ៍វាយតំលៃទិន្នផល Antutu Benchmark ដែលទើបតែ
បង្ហាញឲ្យឃើញនូវលទ្ធផលរបស់គំរូស្មាតហ្វូន ដែលត្រូវបានគេចាត់ទុកថាជា Z One។ ជំនួសឲ្យ
ការប្រើប្រាស់ chip Snapdragon S4 Pro ដូច Z, ស្មាតហ្វូន Xperia ជិតបង្ហាញខ្លួន ប្រើប្រាស់ chip
Quad Core Snapdragon 800 និងទទួលបានពន្ទុជាង៣០,៦០០ ច្រើនជាងពិន្ទុទិន្នផលរបស់បណ្តា
គូប្រជែងដូចជា Samsung Galaxy S4 (Version ប្រើ chip 8 Core) និង HTC One ផងដែរ។
បើតាមការសន្និដ្ឋាន Sony នឹងធ្វើការបង្ហាញខ្លួន Xperia Z One នៅក្នុងពិព័រណ៌ IFA 2013 ដែលនឹង
ប្រារព្ធធ្វើនៅទីក្រុង Berlin ប្រទេសអាឡឺម៉ង់ នៅដើមខែ កញ្ញា ខាងមុខនេះ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VExpress