CamNews

ទូរស័ព្ទ 

តំលៃ iPhone 5 ធ្លាក់ថ្លៃយ៉ាងគំហុក នៅកម្ពុជា

តាមគេហទំព័រនៃហាងលក់ទូរស័ព្ទដៃហាក់សែនៅរសៀលថ្ងៃនេះ យើងសង្កេតឃើញ
ថា តំលៃ
របស់ iPhone 5 ទំហំ16 GB ត្រូវបានធ្លាក់ថ្លៃយ៉ាងច្រើន ក្នុងរយះពេលមិន
ដល់មួយសប្តាហ៍
ផង។

កាលពីថ្ងៃទី២២/៩/២០១២ ដែលទើបតែកន្លងទៅនេះ iPhone 5 បានមានវត្តមាននៅលើទីផ្សារ
ប្រទេសកម្ពុជា នៅតាមហាងលក់ទូរស័ព្ទមួយចំនួន ដែលក្នុងនោះក៏មានហាងលក់ទូរស័ព្ទដៃ
ហាក់សែ ផងដែរ។ បើតាមការសង្កេតនៅថ្ងៃនោះ iPhone 5 16 GB ត្រូវបានហាងលក់ទូរស័ព្ទ
ដៃហាក់សែ ដាក់លក់ក្នុងតំលៃដល់ជាង ១២០០ ដុល្លារឯណោះ។ ប៉ុន្តែសំរាប់នៅរសៀលថ្ងៃនេះ
តំលៃលក់នៅលើគេហទំព័រហាក់សែ គឺនៅសល់ត្រឹមតែ ៩៩០ ដុល្លារប៉ុណ្ណោះ។ តាមរយះតំលៃ
នេះយើងឃើញថា សំរាប់តំលៃ iPhone 5 16 GB ត្រូវបានធ្លាក់ថ្លៃដល់ទៅជាង ២០០ ដុល្លារ
ដែលជាចំនួនច្រើនមួយ បើគិតក្នុងរយះពេលមិនដល់មួយសប្តាហ៍ផងនោះ។

តារាងតំលៃលក់ iPhone 5 នៅម៉ោង៣:៣៣ នាទី រសៀលថ្ងៃទី២៧/៩/២០១២

តាមប្រភពពីគេហទំព័រមួយចំនួននៅប្រទេសវៀតណាម ក៏បានបង្ហាញឲ្យឃើញផងដែរនូវការធ្លាក់
យ៉ាងច្រើននៃ iPhone 5 16 GB គឺត្រូវបានធ្លាក់ថ្លៃចន្លោះពី ១០០ ទៅ ១៥០ ដុល្លារ៕

ដោយ៖ សិលា
រូបភាព៖ hakse


Tags: IPhone 5 price decline Apple smartphone hightech