CamNews

ទូរស័ព្ទ 

ទស្សនាវីដេអូ ផ្នែកខាងក្រោយនៃ iPhone Light តំលៃថោករបស់ Apple

ស្មាតហ្វូន iPhone តំលៃថោករបស់ Apple មានការរចនាម៉ូតហាក់ដូចជា ការរួមបញ្ចូលគ្នារវាង
iPhone 5, iPod Touch Gen 5 និង iPhone 3GS។

ខ្សែវីដេអូខ្លីនេះ ត្រូវបានបង្ហោះនៅលើគេហទំព័រ GSM Arena ដោយធ្វើការប្រៀបធៀបផ្នែកខាង
ក្រោយរបស់ឧបករណ៍មួយ ដែលត្រូវបានគេចាត់ទុកថាជា iPhone Light តំលៃថោក ជាមួយនឹង
បណ្តាផលិតផលសព្វថ្ងៃ ស្ទើរទាំងអស់របស់ Apple ដូច iPhone 4S, iPhone 5, iPhone 3GS និង
iPod Touch។

តាមរយះវីដេអូនេះ យើងអាចមើលឃើញថា iPhone តំលៃថោក មានការចម្លងម៉ូតតាមការរចនា
ម៉ូតរបស់ iPod Touch ហើយបណ្តាប៊ូតុងរឹង ត្រូវបានបំពាក់ដូចនៅលើ iPhone 5។

iPhone Light មានកម្រាស់ក្រាស់ជាងច្រើន បើប្រៀបជាមួយ iPhone 5 ឬ iPod Touch Gen 5។ តាម
ព័ត៌មានចចាមអារាម ម៉ូដែលនេះនឹងមានកម្រាស់ប្រហែលជាង 8 mm។

តាមការសន្និដ្ឋាន iPhone Light នឹងបង្ហាញខ្លួន រួមពេលជាមួយនឹង iPhone 5S ក្នុងខែកញ្ញា និងមាន
ដំឡើងប្រព័ន្ធប្រតិបត្តិការ iOS 7 និងអេក្រង់ទំហំ 4 inch។ ជាក់ស្តែង បើទោះបីជាវាត្រូវបានហៅថា
iPhone តំលៃថោក ប៉ុន្តែលទ្ធភាពច្រើន iPhone Light នឹងមានតំលៃមិនទាបជាង 400 USD នោះទេ៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Video iPhone Light Cheap price smartphone apple hightech