ហេតុការណ៍កើតឡើងលើកនេះ មិនបណ្តាលឲ្យផ្ទុះឆេះនោះទេ ប៉ុន្តែវាបានធ្វើឲ្យ iPhone 7 Plus ដែលយកចេញពីប្រអប់មួយគ្រឿង ត្រូវបានប្រែប្រួលខុសទ្រង់ទ្រាយដើម ទាំងមិនទាន់ប្រើប្រាស់អ្វីសោះ។
តាមប្រភពពីគេហទំព័រ BGR ហេតុការណ៍នេះបានកើតឡើងនៅឯប្រទេសចិន។ ស្មាតហ្វូន iPhone 7 Plus មួយគ្រឿងត្រូវបានគេឲ្យដឹងថា វាស្ថិតក្នុងប្រអប់ ពេលដែលវាត្រូវបានហើបជាពីរខូចទ្រង់ទ្រាយដូច្នេះ។ បើទោះជាវាមិនផ្ទុះឆេះ ប៉ុន្តែស្មាតហ្វូននេះ បានហើបរបើកខូចទ្រង់ទ្រាយយ៉ាងដំណំ។
ម្ចាស់ iPhone 7 Plus ដែលជួបបញ្ហានេះ បានបង្ហោះរូបភាពឲ្យឃើញថា ផ្នែកនៃអេក្រង់ បានរបើកចេញពីស៊ុមតួស្មាតហ្វូន។ គ្រាប់ថ្មនៅខាងក្នុង អាចនឹងប៉ោងធំ ទើបធ្វើឲ្យ iPhone 7 Plus ហើបរបើក ចេញជាពីរដូច្នេះ។
បច្ចុប្បន្ន Apple នៅមិនទាន់មានប្រតិកម្មអ្វី លើបញ្ហាខាងលើនេះទេ។ បើទោះបីជា iPhone ផ្ទុះហើប មិនមែនជារឿងដែលកម្រ នឹងកើតមាន ប៉ុន្តែបន្ទាប់ពីរយះពេលដ៏ខ្លី នៃការបញ្ចេញដាក់លក់មក iPhone ស៊េរីថ្មីកើតមានពីរករណីហើយ ដែលមានបញ្ហាពាក់ព័ន្ធនឹងថ្មរបស់ស្មាតហ្វូន។
មុននេះ អ្នកប្រើប្រាស់ Reddit ម្នាក់មានឈ្មោះថា kroopthesnoop បានបង្ហោះរូបភាព iPhone 7 បានផ្ទុះឆេះ នៅក្នុងពេលវេលា ដែលគេផ្ញើឧបករណ៍ មកផ្ទះអ្នកទិញប្រើប្រាស់រូបនេះ៕
- បន្ទាប់ពី Galaxy Note 7 ឥឡូវដល់វេន iPhone 7 ផ្ទុះម្តង
- Samsung Galaxy S8 នឹងមានអេក្រង់យ៉ាងច្បាស់ ច្បាស់ជាង S7 ទៅទៀត រហូតដល់ទៅ 4K
ប្រែសម្រួល៖ មង្គល
ប្រភព៖ BGR, Zing